កំពង់ចាម: លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ សហការជាមួយ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាន ចំនួន ២កន្លែង ស្ថិតនៅក្នុង ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ដើម្បីណែនាំឲ្យមានការរៀបចំសម្អាតកន្លែងពិឃាតសត្វ ឲ្យអនុវត្តន៍អនាម័យឲ្យបានល្អដើម្បីធានាគុណភាពសាច់លក់លើទីផ្សារ ផ្ដល់នូវទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បានលើកឡើងថា ចំពោះសត្តឃាតដ្ឋានទាំង២ នៅស្រុកស្រីសន្ធ និងស្រុកកោះសូទិន មានលក្ខណៈល្អប្រសើរ ប៉ុន្តែកន្លែងសត្តឃាតនៅជាប់ផ្ទះរបស់ប្រជាពលរដ្ឋ ។ ដូច្នេះម្ចាស់សត្តឃាតដ្ឋាន គួរតែធ្វើយ៉ាងណាកុំឲ្យមានក្លិនមិនល្អ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែនោះ។
លោកអភិបាលរងខេត្ត ក៏បានណែនាំបន្តែម ដល់ម្ចាស់វិនិយោគ ឲ្យសហការជាមួយមន្ត្រីជំនាញ ចូលរួមទាំងអស់គ្នាអនុវត្តន៍អនាម័យឲ្យបានល្អ និងបញ្ឈប់ការលួចពិឃាតសត្វគោ ក្របី និងជ្រូក ក្រៅសត្តឃាតដ្ឋាន និងសូមយកទៅពិឃាត នៅសត្តឃាតដ្ឋាន ដើម្បីធានាគុណភាពសាច់លក់លើទីផ្សារ ដើម្បីលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋឱ្យបានល្អ និងធានាគុណភាពសាច់លក់លើទីផ្សារផងដែរ៕