ដោយ អ៊ុក ផ្លុង
សៀមរាប៖ លោក ឡាន់ សុចិត ដែលមហាជនដាក់រហ័សនាមថា បងធំមេខ្លោងឈូសឆាយដីព្រៃលិចទឹកបច្ចុប្បន្ន រស់នៅភូមិ ព្រៃប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាប។ បុគ្គលអាត្មានិយមម្នាក់នេះ ត្រូវបានសារព័ត៌មានចុះផ្សាយកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ករណី ឈូសឆាយដីព្រៃលិចទឹក នៅចំណុចត្រពាំងក្បូន ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើ កន្លែងដែលរដ្ឋបាលជលផល ធ្វើសំណុំរឿងលោកឡាន់ សុ ចរិត បញ្ជូនទៅតុលាការប៉ុន្តែ បន្ទាប់ពីលោកបានចេញពីពន្ធនាគារ ករណីឈូសឆាយដីព្រៃលិចទឹកមកវិញ លោក ឡាន់ សុចិត បានយកគ្រឿងចក្រ មកឈូសឆាយកន្លែងកើតហេតុ ដដែល ខណៈពេលដែល ប្រមុខររាជរដ្ឋាភិបាល ព្រមានដក អភិបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ប្រសិនបើអភិបាលខេត្តណាអសម្ថភាពក្នុងការ ការពារព្រៃលិចទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋថា លោកឡាន់ សុចិត ពិតជាបងធំមែន ហ៊ានយកគ្រឿងចក្រមកឈូសឆាយដីព្រៃលិចទឹក កន្លែងដែលសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី ធ្វើសំណុំទៅតុលាការម្ដងហើយ។ ទន្ទឹមនឹងនោះដែរអ្នកសារព័ត៌មានចុះផ្សាយ ថ្ងៃ ទី០១ ខែមករា ឆ្នាំ ១០២៤រហូតមកដល់ថ្ងៃនេះអស់រយៈពេលជាង១១៣ថ្ងៃហើយ ពុំទាន់ឃើញជំនាញ ណាម្នាក់មានចណាត់ការ ចំពោះបងធំម្នាក់នេះទាល់តែសោះ។
ប្រជាពលរដ្ឋបានដាក់សង្ស័យថា លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាលជលផលកំពង់ក្ដីអាចទទួលលាភសក្ការៈ ពីបុគ្គល ឈ្មោះលោក ឡាន់ សុចិត ឬក៏ខ្លាចខ្នងបង្អែក លោកឡាន់ សុចិតហើយមើលទៅ ទើបធ្វើព្រងើយកន្តើយមិនទាន់មានចម្នាត់ការចំពោះ លោក ឡាន់ សុចិតយ៉ាងដូច្នេះ។
ពាក់ព័ន្ធករណីខាងលើនេះដែរ នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី លោក ជុំ ភាព បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោក នឹងធ្វើសំណុំ រឿងបញ្ជូន លោក ឡាន់ សុចរិត ឬបុគ្គលណាក៏ដោយ អោយតែ លោកស្រាវជ្រាវឃើញថាពិតជាមានការរុករានទន្រ្ទានឈូសឆាយដីព្រៃលិចទឹកដូចការចោទប្រកាន់របស់ ប្រជាពលរដ្ឋមែន។ ដូច្នេះបងប្អូន មហាជនមានតែរងចាំមើលទេថា។ តើ លោក ជុំ ភាព នាយសង្កាត់ រដ្ឋបាលជលផលកំពង់ក្ដី ហ៊ាន ចាត់ការ លោក ឡាន់ សុ ចិត ដូចអ្វីដែលលោកអះអាងឬយ៉ាងណា ៕