សកម្មភាពនេសាទលៀសនិងដឹកជញ្ជូនតាមរថយន្តក្នុងមួយមិនតិចជាង១០តោន មិនរំខានសមត្ថកិច្ចជលផលខេត្តកំពង់ធំឡើយ

0

កំពង់ធំ៖ សកម្មភាពនេសាទលៀសនៅក្នុងផ្ទៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃដោយមិនខ្ចីខ្លាចញញើត ពីសំណាក់បទបញ្ជារបស់ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទនោះឡើយ តែផ្ទុយទៅវិញ សមត្ថកិច្ចពាក់ព័ន្ឋនិងបឹងទន្លេសាប ក្នុងបែជាអសមត្ថភាពក្នុងការគ្រប់គ្រង ព្រមទាំងបើកភ្លើងខៀវឲ្យក្រុមនេសាទដែលជាបក្ខពួកចូលនេសាទទៅវិញ។

ប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានទូកនេសាទកាវលៀសជាច្រើនទូក ចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ក្នុងឡូអភិរក្សជម្រកត្រីពងកូនបឹងទន្លេឆ្មា ចំណែកអ្នកនេសាទសុទ្ធសឹងតែប្រជាពលរដ្ឋ ដែលរស់នៅភូមិដូនស្ដើង ភូមិពៅវើយ ភូមិបឡត មានគ្នាជាច្រើនក្រុម  បានធ្វើសកម្មភាពនេសាទលៀសនៅក្នុងបឹងអភិរក្សទន្លេច្មារ ហើយដឹកតាមកាណូតមកបោះឲ្យឈ្មួញកណ្តាល ដែលឈរជើងចាំទិញនៅក្នុងស្រុកស្ទោង ចំណែកឈ្មួញដែលបានត្រូវរ៉ូវគ្នាជាមួួសមត្ថកិច្ចជលផល និងប៉ូលិសសេដ្ឋកិច្ច បានដឹកតាមរថយន្តតាកុមារ គោយន្តកន្ត្រៃ និងគោយន្តកែច្នៃជារៀងរាល់ថ្ងៃបន្តកន្ទុយគ្នា ដើម្បីដឹកជញ្ជូនតាមឡានឆ្ពោះទៅភ្នំពេញ ដើម្បីលក់បន្ត ។

សកម្មភាព បណ្តែតបណ្តោយឲ្យមានការនេសាទ លៀសដោយខុសច្បាប់នេះ ត្រូវបានមហាជនមានការសង្ស័យ លោកហ៊ួន ផល នាយសង្កាត់រដ្ឋបាលជលផលស្ទោងក្រោម មិនបានយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាអភិរក្សធនធានមច្ឆាជាតិ និងហាមឃាត់មិនឲ្យមានការនេសាទលៀសដោយខុសច្បាប់ ដែលជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តែផ្ទុយទៅវិញបែរជាមានការនេសាទលៀសយ៉ាងគគ្រឹកគ្រេងទៅវិញ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាគស្ការៈសើមមាត់សើមករហើយមើលទៅបានជា មិនអាចអនុវត្តតាមតួនាទីបាន។

ក្នុងនោះគេសង្កេតឃើញថា លោកគនចាន់ សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងងលើ បែរជាអង្គុយញញឹមចាំទទួលលាភតាមរយះ ការដឹកជញ្ជូនលៀសទាំងឡានទាំងឡាន មិនក្រោម១០ឡានក្នុងមួយយប់ ដឹកជញ្ជូនចេញពីកាណូតឡើងឡានមករកទីផ្សារនៅក្នុងស្រុកស្ទោង សកម្មភាពទាំងនេះ ត្រូវបានមហាជនអ្នកស្រឡាញ់មឆ្ឆាជាតិ សំណូមពរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មេត្តាចាត់វិធានការមន្រ្តីពុករលួយ កំពុងតែធ្វើសកម្មភាពក្នុងបឹងទន្លេសា ជាសេសបឹងអភិរក្សទន្លេច្មារ ដើម្បីថែរក្សាធនធានមឆ្ឆាជាតិឲ្យកូន ឲ្យចៅ ឲ្យចៅលួតលោកបានស្គាល់ខ្លះផង ។

ដោយ ប៊ុន រដ្ឋា