ស្រែបង្ហាញវៃឆ្លាត ជីសញ្ញាកុកទេព ទទួលបានទិន្នផល ៨តោន ក្នុង១ហិកតា ដោយអនុវត្ត តាមរូបមន្តបច្ចេកទេសកសិកម្មទំនើបឆ្លាតវៃ ស្របតាមការប្រែប្រួលអាកាសធាតុ

0

តាកែវ: ប្រជាកសិករ បានប្រើប្រាស់រូបមន្តបច្ចេកទេសកសិកម្ម ទំនើបឆ្លាតវៃ របស់ ក្រុមហ៊ុនជីសញ្ញាកុកទេព ស្របតាមការប្រែប្រួលអាកាសធាតុ លើផលិតកម្មដំណាំស្រូវ ទទួលបានទិន្នផលចន្លោះពី ៧តោន ទៅ ១០តោន ក្នុង១ហិកតា។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុង «ទិវាទស្សនៈកិច្ចស្រែបង្ហាញឆ្លាតវៃ» នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ  រៀបចំឡើងដោយ ក្រុមការងារជីសញ្ញាកុកទេព ជាមួយ ក្រុមប្រឹក្សាភិបាលសមាជិករបស់សហគមន៍កសិកម្មជាដៃគូ តំណាងចែកចាយ និង ប្រជាកសិករក្នុងតំបន់ ដែលបានសហការគ្នា ធ្វើស្រែបង្ហាញវៃឆ្លាត លើផ្ទៃដី ៥០អា របស់កសិករ ភឿក រុន និងអនុវត្តបានយ៉ាងត្រឹមត្រូវតាមបច្ចេកទេស។

ស្រែបង្ហាញនេះ ត្រូវបានជ្រើសរើសធ្វើឡើង ដោយកំណត់យកការ ប្រើប្រាស់ពូជចន្លោះពី ២៥០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយហិកតា តាមទម្លាប់របស់ម្ចាស់ស្រែ បង្ហាញដល់ពុកម៉ែបងប្អូនប្រជាកសិករ ឱ្យបានឃើញ និងយល់ដឹងពីការប្រើប្រាស់បច្ចេកទេសដាំដុះ និងការប្រើប្រាស់ «ជី» ឱ្យបានត្រឹមត្រូវ ឈានទៅរក ការកាត់បន្ថយថ្លៃដើមផលិត។
តាមការបង្ហាញរបស់មន្រ្តីបច្ចេកទេសជាន់ខ្ពស់ របស់ក្រុមហ៊ុនជីសញ្ញាកុកទេព រូបមន្តបច្ចេកទេសឆ្លាតវៃ ជាមូលដ្ឋានគ្រឹះដ៏ល្អមួយ សម្រាប់ប្រជាកសិករយកទៅអនុវត្ត ដែលអាចជួយកាត់បន្ថយចំណាយដើមទុន ក្នុងការផលិតស្រូវ ទទួលបានទិន្នផលខ្ពស់ និងចំណេញច្រើន។ ចំណេញលើការកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម ចំណេញលើសុខភាព និងកែប្រែគុណភាពដី ដែលសឹករិចរិល ដីរឹងក្ដាំង មកជា ដីសម្បូរសារធាតុចិញ្ចឹម សម្បូរអតិសុខុមប្រាណជាច្រើន ធ្វើឱ្យដីផុសធូរ មានមមោកច្រើនឡើងវិញ។

ជាលទ្ធផល ទិន្នផលបានកើនឡើងពី ៧,៣តោន រហូតដល់ ៨,៨តោន ក្នុងមួយហិកតា ហើយប្រសិនបើ បូករួមនឹងការធ្លាក់ចុះនៃការចំណាយលើថ្លៃជី ប្រាក់ចំណេញរបស់ស្រែបង្ហាញនេះ បានកើនឡើងជាមុនប្រហែល ១លាន៥សែនរៀល បើធៀបទៅនឹងការធ្វើស្រែតាមទម្លាប់របស់កសិករ ប្រើពូជចន្លោះពី ២៥០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយហិកតាដូចគ្នា តែទិន្នផលទទួលបានចន្លោះត្រឹមតែ ពី ៤តោន ទៅ ៦តោនប៉ុណ្ណោះ ក្នុងមួយហិកតានិងចំណាយលើជីថ្នាំកសិកម្មច្រើនជាង ហើយសម្បូរជំងឺ-សត្វល្អិតចង្រៃថែមទៀតផង។

លោក ភឿក រុន ជាម្ចាស់ស្រែ បានលើកឡើងដូច្នេះថា កត្តាអាកាសធាតុជាបញ្ហាធំក្នុងការផលិតស្រូវ គ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ការខ្វះទឹក និងបញ្ហាជំងឺ-សត្វល្អិត គឺជាក្ដីព្រួយបារម្ភរបស់កសិករគ្រប់ៗគ្នា ទោះជាយ៉ាងនេះក្ដី លោកនៅតែអាចរក្សាបានទិន្នផលស្រូវខ្ពស់ ក៏ព្រោះតែលោកបានអនុវត្តតាមបច្ចេកទេសប្រើប្រាស់ «ជី» របស់ក្រុមហ៊ុនជីសញ្ញាកុកទេព។ លោកបានបន្ថែមថា គុណប្រយោជន៍របស់ ជីគ្រាប់សារាយសមុទ្រ សញ្ញាកុកទេព មានប្រសិទ្ធិភាពរក្សាសំណើមក្នុងដីបានយូរ ស្រូវមានសុខភាពល្អ ឫសខ្លាំង ដើមរឹងមាំ ស្លឹកក្រាស់ពណ៌បៃតង ងាយស្រួលទប់ស្កាត់ជំងឺ-សត្វល្អិត កួរស្រូវវែង គ្រាប់ដាក់សាច់ពេញ ទម្ងន់ធ្ងន់ សំដីតិច គ្រាប់ស្អាត ភ្លឺរលោង គ្មានស្នាមអុច។ ទាំងនេះក៏ដោយសារ ការជ្រើសរើសប្រើ ផលិតផលជីសញ្ញាកុកទេព ដែលជាផលិតផលមានគុណភាពល្អ និងតម្លៃសមរម្យ ប្រសិទ្ធិភាពល្អទ្វេរដង។

តំណាងក្រុមហ៊ុនជីសញ្ញាកុកទេព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាជិករបស់សហគមន៍កសិកម្ម លោក-លោកស្រី តំណាងចែកចាយ និងបងប្អូនប្រជាកសិករ ដែលបានខិតខំយ៉ាងខ្លាំងក្លា និងគាំទ្រសហការយ៉ាងជិតស្និទ្ធ ចូលរួមប្រើប្រាស់ ជីសញ្ញាកុកទេព និងអនុវត្តបានយ៉ាងត្រឹមត្រូវទៅតាមរូបមន្តបច្ចេកទេស ។ នេះជាការជួយអភិវឌ្ឍន៍វិស័យកសិកម្ម បង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារ និងការថែរក្សាដីស្រែឱ្យសម្បូរជីជាតិ សម្បូរជីវៈចម្រុះក្នុងដី ថែរក្សាដីស្រែប្រើប្រាស់បានយូរអង្វែងជានិរន្តន៍ ដែលវិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕