ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យ មួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែល សម្រាលកូន៧ខែ បញ្ជូនយកមកខេត្ត ព្រះសី ហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះខាងលើ ឈ្មោះ ឃឿន ហ៊ឺម អាយុ ៤៤ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះរូបនេះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់អ្នកឧកញ៉ា យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុដោយសុវត្ថិភាព៕
នាគសមុទ្រ