ឈ្មួញ​ខិលខូច​កំពុង​ធ្វើ​សកម្មភាព​បូ​ប​ខ្សាច់​តាម​ដង​ទន្លេមេគង្គ​យ៉ាង​អាណាធិបតេយ្យ​ក្នុងស្រុក​កៀនស្វាយ​

0


កណ្តាល ៖ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល សំដែង​ក្តីកង្វល់​បញ្ហា​បាក់ស្រុត​ច្រាំងទន្លេ ប៉ះពាល់​លំនៅដ្ឋាន​របស់​ពួកគាត់​ដោយសារតែ​សា​ឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង​លួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​តាម​ដង​ទន្លេមេគង្គ​បែប​អាណាធិបតេយ្យ ។​

សា​ឡង់​បូម​ខ្សាច់​ទាំងនេះ​ពីមុន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ 2

ឥឡូវនេះ​បាន​បណ្តែត​ខ្លួន​មក​បូម​ខ្សាច់​នៅក្នុង​ទឹកដី​ស្រុក​កៀនស្វាយ​វិញ​ម្តង ហើយ​បូម​ខ្សាច់​នៅ​អែប​ច្រាំង កៀក​មិន​ខ្វល់​ពី​ការប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជួរ​មាត់ទន្លេ សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ក្រសួង​ង​ធនធានទឹក និង​ឧតុនិយម​ជួយ​បទ​អន្តរាគមន៍​ក្នុង​រឿង​ជាបន្ទាន់ ។ បើ​ពុំ​នោះទេ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង​ផ្ទះ និង​ត្រូវ​បាក់ស្រុត​ចូលក្នុង​ទន្លេ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ជាយថាហេតុ ។1

ចំណែក​អាជ្ញាធរ​ដែនដី​ឃុំ​-​ស្រុក​កៀនស្វាយ ហាក់​គ្មាន​ខ្វល់ខ្វាយ​ពី​ទុក្ខ​កង្វល់​រាស្ត្រ​នៅទេ ឬ មួយ​ពូក​ឈ្មួញ​ទាំងនោះ មាន​អ្នកធំ​នៅ​ពី​ក្រោយខ្នង​ទើប​អត់​ហ៊ាន​ចេញមុខ​ទប់ស្កាត់ ។​
ប្រភពព័ត៌មាន​មាត់ចាបមាត់ព្រាប​បាន​និយាយថា សា​ឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ក្នុង​ទន្លេមេគង្គ នៃ​អាណាចក្រ​ស្រុក​កៀនស្វាយ​គ្មាន​ច្បាប់​ទំលាប់​ទេ គឺ​គេ​គ្រាន់តែ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ខិលខូច​មួយ​ក្តាប់​តូច​រួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​តែម្តង ។ នេះ​គេ​ហៅថា​ធ្វើ​ជំនួញ​ចំណាយ​ដើមទុន​ក្រោម​តុ​បន្តិចបន្តួច​គឺ​ប្រមូល​ផល​ច្រើន ៕