កា​សី​ុ​ណូ​សាន់​ដេ​សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ប៉ុន្តែ​បើក​ស្វាគមន៍​ភ្ញៀវ​ជនជាតិខ្មែរ​២៤​ម៉ោង​

0

ខេត្តកំពត​៖ កា​សី​ុ​ណូ​សាន់​ដេ ដែលមាន​ទីតាំង​ក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បច្ចុប្បន្ន​បាននិងកំពុង​បើក​ស្វាគមន៍​ភ្ញៀវ​ជនជាតិខ្មែរ​២៤​ម៉ោង ហើយ​ការបើក​បន​ល្បែង​នេះ​ក៏មាន​គេ​លួច​ទម្លាយ​ថា ម្ចាស់កា​សី​ុ​ណូ ឈ្មោះ​ចាន់ វិទូ ពុំទាន់​បាន​រត់​ច្បាប់​អាជីវកម្ម​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បង់លុយ​

ប្រចាំខែ​ជូន​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ប៉ុណ្ណោះ​។តាម​ការលើកឡើង​ពី​មន្ត្រី​សមត្ថកិច្ច​នៃ​តំបន់​ទល់ដែន​ខាងលើ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​កា​សី​ុ​ណូ​សាន់​ដេ​កំពុងតែ​ឡើង​កូដ​សម្បើម​ណាស់​ព្រោះ​បច្ចុប្បន្ន​ក្នុង​ច្រកទ្វារ​អន្តរជាតិ​មានតែ​កា​សី​ុ​ណូ​តែ​២​ប៉ុណ្ណោះ គឺ​កា​សី​ុ​ណូ​សាន់​ដេ​និង​កា​សី​ុ​ណូ ដឺ​វី​មាណ ។​index

ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​កា​សី​ុ​ណូ​ទាំង​២​គឺ​កា​សី​ុ​ណូ​សាន់​ដេ​មាន​ភ្ញៀវ​ចូល​លេងល្បែង​ច្រើនជាងគេ ហើយ​ភ្ញៀវ​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិខ្មែរ​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​។​គេ​បាន​ទម្លាយ​ទៀតថា ថ្វី​ត្បិត​កា​សី​ុ​ណូ​សាន់​ដេ​គ្មាន​ច្បាប់ទម្លាប់​បែបនេះ​ក៏ដោយ ប៉ុន្តែ​ម្ចាស់កា​សី​ុ​ណូ​ហាក់ដូចជា​មានអំណាច​ខ្លាំងក្លា​ដោយបាន​រៀបចំ​ឲ្យ​មាន​ផ្នែក​សន្តិសុខ​យាមកាម​ដ៏​តឹងរឹង ដោយ​ពុំមាន​អ្នកណា​ហ៊ាន​ចូលទៅ​ជ្រៀតជ្រែក​បានឡើយ​។​ម្យ៉ាងទៀត​កា​សី​ុ​ណូ​សាន់​ដេ​ក៏​ពុំ​អនុ​ញា្ញ​ា​តិ្ត​ឲ្យ​អ្នក​សា​ពត៌មាន​នៃ​អង្គភាព​ណាមួយ​ចូលក្នុង​បរិវេណ​កា​សី​ុ​ណូ​បានឡើយ ព្រោះ​នៅ​ទីនោះ​មាន​សន្តិសុខ​ឈរ​ត្រៀបត្រា​ចាំ​ឃ្លាំមើល​គ្រប់​វិនាទី សូម្បី​អ្នកដំណើរ​មកពី​ឆ្ងាយ​ក៏ត្រូវ​ការ​ឆែត​ឆេរ​និង​សួ​នាំ​ផងដែរ​។​

មន្ត្រី​ដដែល​បាន​បង្ហើប​ទៀតថា ក្នុងកា​សី​ុ​ណូ​សាន់​ដេ​មាន​បំពាក់​ឧបករណ៍​ប្រើ​ដោយ​អេ​ឡិច​ត្រូ​និ​ច​សុទ្ធតែ​ទំនើប ដោយ​ប្រើ​សារធាតុ​ញៀន​បើ​អ្នកណា​ចូល​លេង​ហើយ គឺ​មិន​ចង់​ចេញ​វិញ​ទេ ព្រោះ​នៅក្នុង​នោះ​មាន​អាហារ​និង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ​សម្រាប់​បម្រើសេវា​ជូន​ភ្ញៀវ​លេងល្បែង​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ឲ្យ​ទាស់ចិត្ត​ឡើយ ហើយ​ល្បែង​គ្រប់​ប្រភេទ​នៅ​ទីនោះ​ពោរពេញ​ដោយ​ល្បិច​សី​ុ​លុយ​ស្រស់ៗ ដោយបាន​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ទាំង​ជនបរទេស​និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រូវ​លង់ខ្លួន​ដោយសារ​ចាញ់ល្បែង​ក្នុងកា​សី​ុ​ណូ​នោះ​ស្ទើ​ដកខ្លួន​មិន​រួច​។​ស

ចំពោះ​ការបើក​បន​ល្បែង​ខាងលើនេះ គេ​មិនដឹងថា លោក​ចាន់ វិទូ បង់លុយ​ក្នុង​ខ្ទង់​កំរិតណា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នោះទេ ទើប​ហ៊ាន​បើក​លេង​គ្មាន​ច្បាប់ទម្លាប់​បែបនេះ ហើយ​កន្លងមក​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ព្រមាន​ដល់​ម្ចាស់​ឬ​ថៅកែ កា​សី​ុ​ណូ​នានា​គឺ​មិន​អនុ​ញ្ញា​តិ្ត​ឲ្យ​ពលរដ្ឋ​ឋ​ខ្មែ​ចូល​លេងល្បែង​ក្នុងកា​សី​ុ​ណូ​នោះឡើយ ប៉ុន្តែ​កា​សី​ុ​ណូ​សាន់​ដេ​របស់លោក ចាន់ វិទូ បែរជា​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចូល​លេងល្បែង​សី​ុ​សង​យ៉ាង​ភ្លូកទឹកភ្លូកដី ២៤​ម៉ោង​លើ​២៤​ម៉ោង​ទៅវិញ​។​ទាក់ទិន​នឹង​ពាក្យ​ច​ចាម​អារាម​ថា​កា​សី​ុ​ណូ​សាន់​ដេ​គ្មាន​ច្បាប់ទម្លាប់​នោះ នៅ​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ​២០១៤​នេះ​កម្ពុ​ជាថ្មី ពុំ​អាច​សុំ​ការអធិប្បាយ​ណាមួយ​ពី​លោក ចាន់ វិទូ ថៅកែ​កា​សី​ុ​ណូ សាន់​ដេ បានឡើយ​៕