ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ។ លោកអនុសេនីយ៍ទោ ម៉ៅ សុវត្ថារាជ មេបញ្ញាការរងស្រុក ដឹកនាំកម្លាំងមូលដ្ឋានស្រុកបន្ទាយអំពិល ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ចេញដោយលោក ចន សុភ័ក្រ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្ដឧត្ដរមានជ័យ។ លទ្ធផល ឃាត់ខ្លួនបានឈ្មោះ អ៊ុក ប្រុស (ហៅខ្ញី) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសំអាងការ មានទីលំនៅភូមិការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនត្រូវចាប់ខ្លួន កម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្ត៕ដោយ៖ភ្នំដងរែក