កំពង់ធំ៖ វត្តមង្គលវ័នជ្រងបានរៀបចំពិធីកាត់ខ្សែបូរសម្ភោធឆ្លងសមិទ្ធផលនានា ក្រោមវត្តមានអធិបតីភាពឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វស្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដា្ឋ ភិបាល
ចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណេីរដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំង ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងចៅអធិការវត្តមង្គលវ័នជ្រង អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងលោកយាយលោកតា ប្រជាពលរដ្ឋដែររស់នៅស្រុកបារាយណ៍អញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។
លោក អួង សារឿន អភិបាលស្រុកបារាយណ៍បានអាននូវរបាយការណ៍ស្តីពីការសាងសងសមិទ្ធផលនានានៅក្នុងវត្តមង្គលវ័នជ្រង បានសម្រេចបាននូវ អគារបណ្ណា ល័យ សាលាពុទ្ធិកបឋមសិក្សាមង្គលវ័នជ្រង ខ្លោងទ្វា រចំនួន៣ ឈាបនដ្ឋានចំនួន១ បបង្គោលភ្លេីង៧២ដេីម សួនត្រាស់ដឹង សួនផ្កា ប្រវែង៣០០ម៉ែត្រ ផ្លូវបេតុង៣ខ្សែប្រវែង១៧០ម៉ែត្រ និង គ្រឿងបំពងសម្លេង បង្គោលសូឡា ដោយចំណាយទឹកប្រាក់ទាំងអស់ សរុបចំនួន ៤៥០ ,៦២៧ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ និងកោតសសេីរ វាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការវត្តមង្គលវ័នជ្រង និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយទាំងអស់ដែរបានរួមចំណែកកសាង និងជាបច្ច័យ ដេីម្បីឱ្យសមិទ្ធផលទាំងនេះកកេីតឡេីងនៅវត្តមង្គលវ័នជ្រង ។
ឯកឧត្តម បណ្បណ្ឌទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស បានបន្ថែមថា ការចូលរួមនេះជាការរួមចំណែកដល់ការលេីកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងឆ្លុះបញ្ចាំងបង្ហាញឱ្យឃេីញពីជំនឿយ៉ាងខ្ជាប់ខ្ជួន រួមទាំងការប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា ផងដែរ។
ឯកឧត្តម បណ្ឌិត ថោង ខុន បានបំពាក់នូវគ្រឿងឥស្សរិយយសជូនដល់ព្រះចៅអធិការវត្តមង្គលវ័នជ្រង ព្រះភិក្ខុសង្ឃ ព្រះគ្រូ អភិបាលស្រុកបារាយណ៍ រួមទាំងឧបាសក ឧបាសិកាផងដែរ។ ជាកិច្ចបញ្ចប់ឯកឧត្តមថោង ខុន រួមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានកាត់ខ្សែបូរសម្ភោធឆ្លងនូវសមិទ្ធផលនានាក្នុងវត្តមង្គលវ័នជ្រងចាប់ពីពេលនេះតទៅ ។ អត្ថបទដោយ យីម ប៊ុនហ័រ






































