ដាក់ពាក្យបណ្តឹងសុំអន្តរាគមនទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពាក់ព័ន្ធសំណុំរឿងជនសង្ស័យចំនួន២០នាក់ដែលស្នងការដ្ឋាននគបាលខេត្តព្រះសីហនុផ្អឹបទុកចោលមិនព្រមបញ្ជួនត្រឡប់ទៅសាលាដំបូង

0

ខេត្តព្រះសីហនុ៖លោក លឹម ងួន រស់នៅភូមិ៤ ឃុំទំបន់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុនាថ្ងៃទី១១ខែមិនា ឆ្នាំ២០២៤នេះបានដាក់ពាក្យបណ្តឹងចូលទៅកាន់ឯកឧត្ដមទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងគោលបំណងឲ្យជួយអន្តរាគមនមកស្នងការដ្ឋាននគបាលខេត្តព្រះសីហនុពាក់ព័ន្ធមិនបង្វិលសំណុំរឿងជនសង្ស័យចំនួន២០នាក់ដែលរូបលោកប្តឹងពីបទប្រើអំពើហឹង្សារលើអ្នកកាន់កាប់អចលនទ្រព្យស្របច្បាប់មកកាន់អយ្យការអមសាសលាដំបូងខេត្តព្រះសីហនុវិញដើម្បីចាក់ការតាមផ្លូវច្បាប់ពីព្រោះសំណុំរឿងមួយនេះចូល ដល់ ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ រយៈពេលជាង២ឆ្នាំកន្លងមកហើយ ។

សូមបញ្ជាក់ថា លោក លឹម ងួននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក បានដាក់ពាក្យបណ្តឹង មនុស្ស ចំនួន២០នាក់៖ មានឈ្មោះម៉ៅ សេង ភេទប្រុស,ឈ្មោះ យូ ខ្នា ភេទប្រុស ,ឈ្មោះ គឹមសារុន ភេទប្រុស ,ឈ្មោះ មុំ ថារ៉ា ភេទប្រុស, ឈ្មោះ ទឹម សុគន្ធ ភេទប្រុស,ឈ្មោះ ហូវ ប៊ុនធីម ភេទប្រុស,ឈ្មោះសុខ សាន ភេទប្រុស,ឈ្មោះ ជា អុល ភេទប្រុស,ឈ្មោះ នូច ទី ភេទប្រុស,ឈ្មោះ លី ហួត ភេទប្រុស ឈ្មោះ អ៊ុំសុភ័ក្រ ភេទប្រុស,ឈ្មោះ កុក កុសល ភេទប្រុស,ឈ្មោះ លី យូត ភេទប្រុស,ឈ្មោះ យ៉ុង យ័ន ភេទប្រុស,ឈ្មោះយុង យ៉ាន់ ភេទប្រុស,ឈ្មោះ ជឿន ស៊ីថា ភេទប្រុស,ឈ្មោះ មូល ម៉ៅ ភេទប្រុស,ឈ្មោះ អឿន សំអាត ភេទប្រុស, ឈ្មោះ សុខ មាន ភេទប្រុស និងឈ្មោះ យាយ ណាប់ ភេទស្រី អ្នកទាំងអស់គ្នាត្រូវបានដឹកនាំដោយឈ្មោះ លីយូត ។ប្តឹងទៅសាលាដំបូង ខេត្តព្រះសីហនុចោទប្រកាន់ពីបទ ប្រើប្រាស់ឯកសារក្លែងនិងប្រើអំពើហឹង្សា ចូលកាន់កាប់ដីកម្មសិទ្ធិ របស់ គាត់ទំហំប្រមាណជាង១០ហិកតាស្ថិតនៅភូមិឬទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវ។

លោក លឹម ងួន បានបន្តទៀតថា៖បន្ទាប់ពីខ្ញុំបាទដាក់ពាក្យបណ្ដឹងរួច លោក ពេញ ពិសិដ្ឋ ជាព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានធ្វើការផ្ទេរសិទ្ធិតាមរយៈដីកាបញ្ជូន លេខៈ ៨១០ អ.យ.ង/២២ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២ ឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុធ្វើការស៊ើបអង្កេត ជំនួស បន្ទាប់មកនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានធ្វើ កំណត់ បង្ហាញជូនទៅឯកឧត្តមស្នងការនគរបាលខេត្ត។

ក្រោយមកនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៏បានចារឯក ភាព លើដីកាបញ្ជូននោះ ។ ក្នុងនោះ ចាប់តាំងពីការឯកភាពរបស់លោកស្នងមក ការស៊ើបអង្កេតរបស់មន្ត្រី នៃស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើការស៊ើបអង្កេតព្រមទាំងបានចេញដីការកោះអញ្ជើញជនសង្ស័យទាំង២០នាក់ខាងលើមកធ្វើការសាកសួរបំភ្លឺជាបន្តបន្ទាប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងវិញចាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២២មកម្លេះ។ដោយសំណុំរឿងនេះ លោក ឧត្តមសេនីយ៏ត្រី ណុប បញ្ញា  ស្នងការង នគបាលខេត្តព្រះសីហនុ ជាអ្នកទទួលបន្ទុក ។ប៉ុន្តែរអ្វីដែលគួរ ឲ្យចាប់អារម្មណ៏នោះគឺ រហូតមកដល់បច្ចុប្បន្ន នេះរយៈពេលជាង២ឆ្នាំមកហើយស្នងការដ្ឋាននគបាលខេត្តព្រះសីហនុនៅមិនទាន់បានបង្វិលសំណុំរឿងនៅកាន់អយ្យការអមសាសលាដំបូងខេត្តព្រះសីហនុវិញនោះឡើយ  នេះជាការបញ្ជាក់របស់ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។ នេះជាទង្វើអយុតត្តធម៏បំផុត សំរាប់រូបលោក (លឹមងួន)និង ទទួលរងនូវការខាតបង់នូវផលប្រយោជន៍យ៉ាងច្រើននិងធ្វើឲ្យខ្ញុំបាទអស់ជំនឿ លើប្រព័ន្ធយុត្តិធម៌ផងដែរ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្ដមទេសរដ្ឋមន្ត្រី មេត្តាជួយធ្វើការស៊ើបអង្កេតនិងអន្តរាគមន៍ ជំរុញឲ្យ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើការបញ្ជូនសំណុំរបស់ខ្ញុំបាទខាងលើទៅកាន់ព្រះរាជអាជ្ញា ខេត្ត ព្រះសីហនុជាសមត្ថកិច្ចវិញ ដោយសេចក្ដីអនុគ្រោះ ៕

 

នាគសមុទ្រ