ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ១២៥រូប នៃរដ្ឋបាលខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តរកសារធាតុញៀននោះហើយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ដែលការធ្វើតេស្តនោះ បានធ្វើឡើងក្រោមការដឹកនាំពីសំណាក់ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំង ១២៥រូប នៃរដ្ឋបាលខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តទឹកម៉ូតរកសារធាតុញៀន ដោយលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀនខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងនគរបាលជំនាញ ១៧នាក់ រួមជាមួយលោក យឹម សុងកាន អនុប្រធានមន្ទីរសុខាភិបាល លោក ហុង ប្រាក់សាទ អនុប្រធានមន្ទីរមុខងារសាធារណៈ និងលោក ឈុំ រស្មី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ។
លទ្ធផលក្រោយការធ្វើតេស្តលើថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៃសាលាខេត្តព្រះវិហារទាំង ១២៥រូប គឺគ្មានរកឃើញសារធាតុញៀន(អវិជ្ជមាន)សូម្បីម្នាក់ឡើយ៕ដោយ៖ឡុង សំបូរ