ខេត្តបន្ទាយមានជ័យ៖
នគរបាលការពារព្រំដែនលេខ៨០៧បានបង្ក្រាបចាប់បានម៉ូតូគេចពន្ធចំនួន២គ្រឿងនិងចាប់អ្នកស៊ីឈ្នួលជិះពីដីថៃមកខ្មែរចំនួន២នាក់។ការចាប់បានម៉ូតូនេះនៅកាលពីវេលាម៉ោង១១.៣០នាទីថ្ងៃទី១៨តុលា២០១៤នៅចំណុចច្រករបៀងខុសច្បាប់គោកខ្វាវស្ថិតភូមិតាម៉ាំងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ លោកវរះសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាវរះនគរបាលការពារព្រំដែនគោកលេខ៨០៧បានប្រាប់ថាអ្នកដែលស៊ីឈ្នួលជិះម៉ូតូគេចពន្ធឃាត់បាន២នាក់១.ឈ្មោះ យ៉ន់ យឿត ភេទប្រុសអាយុ៣០ឆ្នាំ ២.ឈ្មោះ វី រតនា ភេទប្រុសអាយុ២៨
ឆ្នាំដែលស្នាក់នៅភូមិតាម៉ាំងឃុំគោករមៀតស្រុកថ្មពួក។ លោកបានបន្តថាក្រោយពេលដែលមានការណែនាំពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងទទួលបន្ទុកការងារព្រំដែនយោធភូមិភាគទី៤និងទី៥និងលោក គោស៊ុំ សារឿត អភិបាលខេត្ត លោកឧត្តម
សេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបានដាក់វិធានទប់ស្កាត់រាល់បទល្មើសតាមបន្ទាត់ព្រំដែនហើយកំលាំងនគរបាលការពារព្រំដែនលេខ៨០៧បានចេញល្បាតហើយប្រទេះឃើញជនសង្ស័យ២នាក់ជិះម៉ូតូគេចពន្ធចំនួន២គ្រឿងធុនស៊ុយសាគីលេតសេរីឆ្នាំ២០១០បានឃាត់បញ្ជូនទៅទីបញ្ជាការនគរបាលការពារព្រំដែនលេខ៨០៧កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ វរះសេនីយ៍ទោ ប្រាក់ សាំ បានបន្តថាចំណុចដែលត្រូវបានកំលាំងនគបាលការពារព្រំដែនលេខ៨០៧បង្ក្រាបបានម៉ូតូគេចពន្ធ២គ្រឿងគឺជាចំណុចដែលត្រួតស៊ីគ្នារវាងកំលាំងនគបាលការពារព្រំដែនលេខ៨០៧ កំលាំងយោធាតំបន់ប្រតិបត្តិការសឹក
ខេត្តបន្ទាយមានជ័យ។ តាមចំលើយជនជាប់ចោទ២នាក់បានសារភាពថា៖ម៉ូតូនេះគេទាំង២នាក់ស៊ីឈ្នួលជិះអោយឈ្មួញម៉ូតូពីដីថៃចូលមកខ្មែរម៉ូតូ១គ្រឿងតំលៃ៥០០បាតហើយពេលជិះមកដល់ព្រំដែនត្រូវកំលាំងឃាត់ខ្លួននិងម៉ូតូ២គ្រឿង។ វរះសេនីយ៍ទោ ប្រាក់ សាំ បានបន្តថាចំពោះម៉ូតូគេចពន្ធ២គ្រឿងនិងអ្នកស៊ីឈ្នួលជិះ២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនមកស្នងការនគបាលខេត្តដល់នៅវេលាម៉ោង៨យប់ថ្ងៃទី១៨តុលា២០១៤ដើម្បីចាត់ការតាមនីតីវិធីច្បាប់។ហើយឈ្មួញជាម្ចាស់ម៉ូតូវិញកំលាំងនគបាលការពារព្រំដែនលេខ៨០៧បានស្រាវជ្រាវទួលដឹងមុខសញ្ញាហើយនិងមានវិធានការតាមច្បាប់៕




































