អភិបាលខេត្តកំពតចុះពន្លឿនការស្ថាបនាឆ្នេខ្សាច់ និងពង្រីកសួុនកម្សាន្តត្រីផ្សោត

0

ដោយសេង ណារិទ្ធ

ខេត្តកំពត៖  ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ចុះត្រួុតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់មុខមន្ទីរពេទ្យបង្អែកខេត្ត និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ ពង្រីកសួុនកម្សាន្តត្រីផ្សោតនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងដំណើរចុះត្រួុតពិនិត្យនេះដែរ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍សំខាន់ៗជាច្រើន ដូចជាការចង្អុលបង្ហាញ និងជំរុញដល់អាជ្ញាធរតាមបណ្តារាជធានី ខេត្ត រៀបចំកែលម្អ សោភណ្ឌភាព បង្កើតអោយមានកន្លែងកម្សាន្ត ពិសេសការអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានា ក្នុងភូមិសាស្ត្ររបស់ខ្លួុន ធ្វើយ៉ាងណាអោយមានភាពទាក់ទាញអ្នកទេសចរ។

ជាមួុយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារសាងសង់ ពង្រីកសួុនកម្សាន្តត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ធ្វើយ៉ាងណាខិតខំស្ថាបនាអោយបានឆាប់រួុចរាល់ មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ដើម្បីអាចអោយពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពត បាននិងកំពុងបន្តរៀបចំសោភណភាពនិងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តបន្ថែមទៀត៕