អ្នក​ដឹកទំនិញ​ឆ្លងដែន​កំពុង​ក្តៅក្រហាយ​និង​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ព្រែក​ចាក​យកលុយ​លើស​ព្រំដែន​

0

​ខេត្តកំពត​៖ អ្នករក​សី​ុ​ដឹកទំនិញ​តាម​មធ្យោបាយ​គ្រប់​ប្រភេទ​ស្ថិតក្នុង​តំបន់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាននិងកំពុង​មាន​ការក្តៅក្រហាយ​នឹង​សមត្ថកិច្ច​ប្រចាំ​ព្រំដែន ទារលុយ​ធ្ងន់ៗ​ស្ទើ​លើស​ព្រំដែន​កំណត់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​កាន់តែខ្លាំង​ផងដែរ​។​
ទាក់ទង​នឹង​បញ្ហា​ខាងលើ ក្រុម​អ្នក​ដឹកទំនិញ​បានលើកឡើង​ដោយ​ឆ្ងល់​ថា ប៉ូលិសអន្តោប្រវេសន៍​ទាមទារ​យក​កម្រៃ​ទ្វេរ​មួយ​ជា​ពីរបែប​នេះ បង់​ចូល​ត្រឹម​ថ្នាក់​ណា ចូល​រដ្ឋ​ឬ​ចូល​ហោប៉ៅ ហើយ​ការដែល​តម្រូវ​ឲ្យ​បង់ប្រាក់​សុទ្ធតែ​លើស​ខ្ទង់ ដោយ​មិន​ឲ្យ​ម្ចាស់​រថយន្ត​ណា​ម្នាក់​រួចខ្លួន​ឡើយ​។​គេ​បាន​ទម្លាយ​ទៀតថា កាលពី​លោក ហាន សុផល នៅ​គ្រប់គ្រង​ហាក់​មិនសូវ​ទាមទារ​យក​កម្រៃ​ដឹកជញ្ជូន​ឆ្លងកាត់​ច្រកទ្វារ​ច្រើនបែប​នេះឡើយ ប៉ុន្តែ​ចាប់តាំងពី​

លោក ណុប សារឹម ឡើងមក​គ្រប់គ្រង ស្រាប់តែ​មានការ​ទាមទា​រ​យក​កម្រៃ​ធ្ងន់ៗ​បែបនេះ​តែម្តង ។​លើសពីនេះ​គេ​បានកត់សម្គាល់​ឃើញថា បន្ទាប់ពី​លោក ណុប សារឹម ធ្វើជា​ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​មិនបាន​ប៉ុន្មាន​ខែ​ផង​ក៏​ត្រូវបាន​អនុប្រធាន​ប៉ុ​ស្ត​៌​ដែល​នៅ​ទីនោះ​ស្ទើ​ដុះ​ស្លែ​បាន​បង្វិល​ក្បាល​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ស្រេច​តែ​ចិត្ត ហើយ​នៅពេល​ថ្មីៗ​នេះ​ឮថា​លោក ណុប

សារឹម ប្រធាន​ស្នាក់​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​កំពុងតែ​ស្តាប់​បង្គាប់បញ្ជា​កូនចៅ ទើប​មានរឿង​ទាមទារ​យកលុយ​រថយន្ត​ច្រើនៗ​បែបនេះ​។​
ពាក់ព័ន្ធ​នឹង​ការទាមទារ​កម្រៃ​លើស​សេវា​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ​២០១៤​កម្ពុ​ជាថ្មី ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សារឹម ប្រធាន​ប៉ុ​ស្ត​៌​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បានឡើយ​៕