លោក លី សុវណ្ណ ៖ សេវាកម្ម ថ្មី ប្រមូល សំរាម ក្នុង ក្រុងកំពង់ចាម លទ្ធផល កេីតឡេីង ៤០% ខណៈ ពលរដ្ឋ ក្រីក្រ ជាង ១២០០គ្រួសារ ពុំ តម្រូវ ឱ្យ មាន ការ បង់ សេវា ឡើយ

0

កំពង់ចាម : ក្នុង ឱកាស ជួប ពិភាក្សា ការងារ ជាមួយ ប្រតិភូ ទីក្រុង ប៉ាក់ សេ ខេត្ត ចំប៉ាសាក់ នៃ ប្រទេស ឡាវ នារសៀលថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០២៤ នេះ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានថ្លែងថា សេវាកម្ម ថ្មី នៃ ការ ប្រមូល សំរាម ក្នុង ក្រុងកំពង់ចាម លទ្ធផល សម្រេច បាន ជាង ៦២០០ទីតាំង ពោលគឺ កេីនឡេីង ៤០% ខណៈ ពលរដ្ឋ មាន ប័ណ្ណ ក្រីក្រ ជាង ១២០០គ្រួសារ ពុំ តម្រូវ ឱ្យ មាន ការ បង់ ថ្លៃ សេវា ប្រមូល សំរាម ឡើយ ចំពោះ ថវិកា ប្រមូល ពី ប្រជាពលរដ្ឋ គឺ គ្រប់គ្រាន់ សម្រាប់ ទូទាត់ ទៅ ឱ្យ ក្រុមហ៊ុន ប្រមូល សំរាម ដោយ មិន ពឹងពាក់ លេី កញ្ចប់ ថវិកា ត្រៀម របស់ រដ្ឋបាល ខេត្តកំពង់ចាម នោះឡើយ ។

ក្នុងឱកាស នោះ ដែរ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានថ្លែងថា ទិសដៅបន្តសម្រាប់អនុវត្ត គឺ ត្រូវ ពង្រីកសេវាថ្មី ឱ្យ អស់លទ្ធភាព និង ធ្វើ ការ តាមដានប្រតិបត្តិការប្រមូលសំរាម ព្រមទាំង សិក្សាចំណុចអវិជ្ជមាន ដេីម្បី ធ្វើការកែលម្អ ខណៈ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ គោលការណ៍ ឱ្យ បណ្តាស្រុកទូទាំងខេត្តកំពង់ចាម ត្រៀមដកស្រង់បទពិសោធន៍លើការគ្រប់គ្រងប្រមូលសំរាម ពីរដ្ឋបាលក្រុងកំពង់ចាម ។

ជាមួយគ្នានោះ លោក អភិបាល ក្រុងកំពង់ចាម ក៏ បានបញ្ជាក់ ថា បន្ទាប់ ពី រដ្ឋបាលក្រុង បានចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់សិទ្ធិ ឱ្យ ក្រុមហ៊ុន ស៊ិនទ្រី រយៈពេល១០ឆ្នាំ ដើម្បីប្រមូលដឹកសំរាម សំណល់រឹង ក្នុងក្រុងកំពង់ចាម ដូច្នេះ ខាងក្រុមហ៊ុនមានភារកិច្ចប្រមូលដឹកសំរាម រីឯរដ្ឋបាលក្រុងកំពង់ចាម មានភារកិច្ចប្រមូលថ្លៃសេវាតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋ ដេីម្បី បង់ថ្លៃសេវា ឱ្យ ទៅក្រុមហ៊ុន ក្នុងសំរាម១តោន តម្លៃ១៧ដុល្លារ ក្រោយ ពី យេីង បាន សាកល្បង ការងារ នេះ អស់ រយៈពេល ១ឆ្នាំ ហេីយ នោះ ។

ក្នុង កិច្ច ពិភាក្សា នេះ ដែរ លោកអភិបាលក្រុងប៉ាកសេ នៃ ប្រទេសឡាវ បានថ្លែងថា គោលបំណងមកក្រុងកំពង់ចាមថ្ងៃនេះគឺ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីការប្រមូលសំរាម ដើម្បីស្វែងរកការអភិវឌ្ឍ លេី បញ្ហា ប្រមូលសំរាមក្នុងក្រុង ដែលលោកបានទទួល ព័ត៌មាន ពីលោក ហេង វាន្នី អភិបាលរងខេត្ត កំពង់ចាម កាលពីថ្ងៃទី២៧-២៨ ខែកម្ភះកន្លងមក ក្នុងឱកាសលោកទៅប្រជុំនៅក្រុងវៀងចន្ទ័ ប្រទេសឡាវ ដែលបានលើកឡើងពីសកម្មភាព និងលទ្ធផលល្អដែលធ្វើ ឱ្យ លោកមានកាចាប់អារម្មណ៍ព្រោះក្រុងកំពង់ចាម ជាទីក្រុង ទទួល ជយលាភី រំដួល៣ទង និងមានភាពស្រស់ស្អាតគួរជាទីមោទនះ ៕