កំពង់ធំ÷ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោង QSAបានរៀបចំ បេីកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការរំលោភសេពសន្ថវៈនិងការជួញដូរមនុស្ស នៅក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរកិច្ចការនារី លោក លោកស្រី អនុប្រធានមន្ទីរ និងមន្រ្តីមន្ទីរកិច្ចការនារីខេត្ត លោកស្រីតំណាងអភិបាលស្រុក ,លោកលោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំ-មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន៩១នាក់ស្រី៦៥នាក់ លោកស្រី ស៊ិន ស៉ីផាន បានផ្សព្វផ្សាយពីការទប់ស្កាត់ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស នៅឃុំតាំងក្រសាំង។
លោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរកិច្ចការនារី បានមានមតិសំណោះសំណាល និងអរគុណដល់អ្នកចូលរួមទាំងអស់ប្រកបដោយខ្លឹមសារសំខាន់ៗក្នុងកម្មវិធីថ្ងៃនេះ ពិតជាមានសារៈសំខាន់ដេីម្បីបង្កេីនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារ និងសហគមន៍អំពីការរំលោភសេពសន្ថវៈ,ជួញដូរនិងបញ្រ្ជាបការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនទៅលើស្រ្តីនិងកុមារ។ ជាចំណុចរសើប មានអាទិភាពខ្ពស់ ការរាំងស្ទះដល់ការអភិវឌ្ឋន៍សេដ្ឋកិច្ច និងពង្រឹងសមត្ថភាព ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី សិទ្ធិកុមារក៍ដូចជាកិច្ចអភិឌ្ឍន៍ជាតិ ឲ្យមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើង។
សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រី ឱ្យទទួលបាននូវឱ្យកាសស្មេីគ្នានិងជួយជនរងគ្រោះដោយការរំរំលោកភបំពាននានា ក្នុងនោះ បានផ្តល់មេធាវីសម្រាប់ជនរងគ្រោៈក្រីក្រ ដោយមិនគិតថវិកាផងដែរជួយស្រ្តីគឺជួយខ្លួនឯង។ អត្ថបទមន្ទីរកិច្ចការនារី