មណ្ឌលគិរីៈ សិស្សានុសិស្សរាប់រយអ្នកព្រមទាំងលោកគ្រូ អ្នកគ្រូ អង្គការមួយចំនួននាព្រិក ម៉ិញនេះបានធ្វើយុទ្ធនាការដង្ហែក្បួនតាមដងផ្លូវសាធារណៈគោលបំណងបញ្ជ្រាបព័ត៍មានពី ការចុះឈ្មោះចូលរៀន បវេស្សនៈកាលឆ្នាំសិក្សា២០១៤ ២០១៥។ នៅតាមដងផ្លូវសាធារណៈ នៅក្នុងសែនមនោរម្យនាព្រឹកថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០១៤នេះគេមានយុទ្ធនាការមួយរបប ស់ក្រុមសិស្សនុសិស្សមកពី វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាប្រមាណជាង៥០០នាក់
លោកគ្រូ អ្នកគ្រូរួមទាំងអង្គការផងនោះបាននាំគ្នាហែហមពាសពេញដងផ្លូវក្នុងគោលបំណងបញ្ជ្រាបព័ត៍មានស្តីពីការចុះឈ្មោះចូលរៀនរបស់សិស្សនិងជំរុញអោយមាតាបិតា
អានាព្យាបាលបានដឹងគ្រប់ៗគ្នាទាក់ទងនិងការកំណត់ថ្ងៃចូលរៀននៃបវេសនកាលថ្មីនេះនៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះអោយបានគ្រប់ៗគ្នានិងមិនតំរូវអោយបង់ប្រាក់នោះទេ។
លោក ឈឿន ប៊ុនធឿន នាយករងសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ បាន អោយដឹងថា ដើម្បីអនុវត្តទៅតាមគោលការណ៍របស់ក្រសួង ព័ត៍មានដែលបានផ្សព្វផ្សាយ
ថ្ងៃនេះស្តីពីការចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១៤រហូតដល់បំណាច់ ខែតុលា ដដែលនេះគឺមាតា បិតា អានាព្យាបាលសិស្សត្រូវនាំកូនចៅគ្រប់អាយុយ៉ាងតិច៧០ ខែទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នាព្រោះកុមាទាំងអស់មានសិទ្ធក្នុការចូលរៀនហើ យការចុះឈ្មោះចូលរៀនគឺមិនតំរូវការអោយបង់ប្រាក់នោះទេ៕




































