សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ជលផល រួម​និង​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​បឹង​វែង​

0


​ខេត្តក្រចេះ ៖ មន្ត្រី​ជំនាញ រដ្ឋបាល​ជលផល​ស្រុក​ព្រែក​ប្រសព្វ សហការ​ជាមួយនិង​កម្លាំងចម្រុះ រួមមាន​កម្លាំង អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ អាជ្ញាធរ ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ រួម​និង​សហគមន៍​នេសាទ​បាន​ចុះ ត្រួត ពិនិត្យ និង​បង្ក្រាប​ឧបករណ៍​នេសាទ​ស្បៃ​មុង​ខុសច្បាប់​ជាច្រើន​កាលពី​ព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​បឹង​កាហាត និង​បឹង​វែង ក្នុង​ឃុំ​ឬ​ស្សី​កែវ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​001

ឧបករណ៍​នេសាទ​របាំង​ស្បៃ​មុង​ខុសច្បាប់​ជាច្រើន ប្រភេទ​និង​របាំង​លប ណ​រ៉ាវ​សាច់​អួន​នីឡុង​ជាច្រើន ត្រូវបាន​កម្លាំង សមត្ថកិច្ច​ជំនាញ ធ្វើការ ឆ្មក់​ទៅ​បង្ក្រាប ដោយ​រឹបអូស​បាន​ខណៈ ដែលមាន​ឈ្មួញ​ក្រុម​ជនខិលខូច​មួយចំនួន​កំពុង​ឆ្លៀត​ឪ​កាស​លបលួច​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​កាល​ទឹក ទន្លេរ​មេគ្គង​បាន ស្រក់​ចុះ​យ៉ាង​ឆាប់រហ័ស ជាហេតុ​ធ្វើ​ឲ្យ​ហ្វូង​ត្រី ធំ​តូច​គ្រប់ ប្រភេទ​បាន​ចរាចរណ៍​ចេញពី​បឹង​ចុះ​តាម​ដងព្រែក​ចូលទៅក្នុង​ទន្លេរ ក្នុង​ចំណុច​ទីតាំង​ខាងលើនេះ ។​0002
នៅក្នុង​ប្រតិបត្តិ​កាណ៍ ការចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​នោះ ជាល​ទ្ឋ​ផល គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចាប់​រឹបអូស​និង​រុះរើ​បំផ្លាញចោល នូវ​របាំង ស្បៃ​មុង និងរ​បាំងសាច់​អួន​ក្រលា​ញឹក មាន​ប្រវែង​ជាង​១​ពាក់​ម៉ែត្រ លប​ស្បៃ​មុង ១២​គ្រឿង លប​សាច់​អួន​៥​គ្រឿង បង្គោល​ឈើ​និង​ចម្រឹង​ឬ​ស្សី​ចំនួន​២៣០​ដើម ចាក់​លែង​ត្រី​ចម្រុះ​ចូលក្នុង​ទន្លេ​ជាង​៤០​គីឡូក្រាម ដាយ​ចាប់​ត្រី​តាម​ព្រែក មុខ ១០​ម៉ែត្រ​១​វង់ និង​ដកហូត​ឧបករណ៍​ឆក់​ត្រី​ចំនួន​១​គ្រឿង អាគុយ​ចំនួន​០១ ដង​ឆក់​០១​គូ និង​កន្ត្រង់​ដងត្រី​១ ។​001
លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយផ្នែក​រដ្ឋបាល​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា​សកម្មភាព​នេសាទ​របស់​ក្រុម​ឈ្មួញ​គឺ​គេ​បាន​ប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​និង របាំង សាច់​អួន​ក្រឡា​ញឹក ដែលជា​សកម្មភាព​នេសាទ​ខុសច្បាប់ ព្រោះថា វា​អាច​និង​បំផ្លិចបំផ្លាញ​ហ្វូង​ត្រី​ទាំង​ធំ​ទាំង​តូច និង​ធ្វើ​ឲ្យ​ស្ទះ​ទឹក បណ្តាល​ឲ្យ ប៉ះពាល់​ដល់​ការធ្វើ​ស្រែប្រាំង និង​ដាំ​ដុះ​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ជិត តំបន់​បឹង​ព្រែក​នោះ​ទៀតផង ។0002
លោក កែម ហៀ​ង អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ​ក៍​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុងនាម​អាជ្ញាធរ​ស្រុក​លោក​ត្រៀម​សហការ​ជានិច្ច​ជាមួយ​ជាមួយ​គ្រប់​ស្ថាប័ន ជំនាញ​ដើម្បី​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ជល​ផល​សំដៅ​រួមចំណែក​ការពារ​ធនធានធម្មជាតិ​ឲ្យ​នៅ​គង់វង្ស និង​ដើម្បី​បំរើ ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ក្នុង​ការដាំដុះ​និង​ដំណាំ​កសិកម្ម​រួមផ្សំ​ជាច្រើន​ទៀតផង​ដែរ ។