បន្ទាយមានជ័យ៖ មន្រ្តីជំនាញ និងអាជ្ញាធម៏មូលដ្ឋានត្រូវ បង្កើនការអភិរ័ក្សពូជសត្វស្លាបកម្រស្ទើផុតពូជទាំងនេះ បន្ថែមទៀត នៅតំបន់អេកូទេសចរណ៍ធម្មជាតិវាលរហាលកេស អាវៀនឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីអោយវាអាចពងកូន និងផុតពីការបំពុល និងសម្លាប់ពីពីព្រានឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យថ្លែងដូចឆ្នេះកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខណះអញ្ជើញដឹកនាំប្រតិភូចុះ ពិនិត្យទស្សនា ពូជសត្វស្លាបកម្រនិងទីតាំងអភិរ័ក្សនៅតំបន់អេកូទេសចរណ៍ធម្មជាតិវាលរហាលកេស អាវៀនឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ។
ការអញ្ជើញចុះនាពេលនោះអមដំណើរដោយឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងប្រតិភូទស្សនាកិច្ច
ទទួលដំណើរដោយលោកឃូ ពៅ អភិបាលស្រុក លោកខុង ប៊ុន មេឃុំនិងក្រុមការងារ ។
ក្រោយពិនិត្យស្ថានភាពរួម ឯកឧត្តមរដ្ឋមន្ត្រីឧបត្ថម្ភសហគមន៍គ្រប់គ្រង១លានរៀល ឯកឧត្តមអភិបាលជួយស៊ីម៉ងតិ៍១តោន កសាងទីស្នាក់ការសហគមន៍ ។
សូមរំលឹកថា តំបន់នេះ អាចចែកជា២ ផ្នែក ៖
ទី១ – ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆៈជាតិចម្រុះវាមានទំហំចំនួន០៥ហិកតា ដែលហៅថារហាលកែស។
និងទី២ – ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល (បូកនឹងកកុផងមានដល់សែនក្បាល) មានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថាអាវៀន ។ឈ្មោះរួមនៃទីអភិរក្សនេះគេហៅថាទីអភិរក្សរហាលកែស អាវៀន ៕