អាជ្ញាធរ​ស្រុក​មេសាង​រង​ការចោទប្រកាន់​យក​ដី​ចំណី​ព្រែក​ទៅ​លក់​

0

​ ​(​ខេត្តព្រៃវែង​) ព្រែក​ជី​ផុ​ច ស្ថិតនៅ​ភូមិ​ក្រសាំង​ក​ន្ត្រែ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង បច្ចុប្បន្ន​ត្រូវបាន​អាជ្ញាធរ​ឃុំ​ស្រុក​ឃុបឃិត​លក់​ដី​ចំណី​ព្រែក និង​ដី​ចំណីផ្លូវ យកលុយ​ចែកគ្នា​ដាក់​ហោ​បៅ​ធ្វើ​ប្រ​ងើយ មិន​ខ្វល់​ទោះបី​ដឹងថា​ដី​នេះ​ជា​ចំណី​ព្រែក​របស់​រដ្ឋ​ក៏ដោយ ធ្វើយ៉ាងណា​អោយតែបាន​លុយ​ទើប​ជាការ​ប្រសើរ ។​
​ ​ប្រភព​ខាងលើ​បាន​អោយដឹងទៀតថា អាជ្ញាធរ​ឃុំ​ជី​ផុ​ច និង​អាជ្ញាធរ​ស្រុក​មេសាង​ឃុបឃិត​យក​ដី​ព្រែក​ទៅ​លក់ ហើយ​ជួយ​សំរួល​រត់ការ​ឯកសារ​សុំ​ទៅ​ថ្នាក់លើ ដើម្បី​សុំ​សិទ្ធិ​កាន់កាប់​ដី​ព្រែក​អោយទៅ​បុគ្គល​មួយរូប រហូត​បានសំរេច ។ នេះ​ប្រហែលជា​លោក​អភិបាលស្រុក​មេសាង ទទួលបាន​លាភសក្ការៈ​យ៉ាង​ក្រាស់ក្រែល ហើយ​មើលទៅ ដូច្នេះហើយ​បានជា​ដី​ព្រែក​កាន់តែ​រួញ​តូច​ទៅៗ អាជ្ញាធរ​គ្មាន​យកចិត្ត​ទុក​បន្តិច​សោះ ។​IMG_0038
​ ​លោក ព្រុំ ឃឿន មេឃុំ​ជី​ផុ​ច បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​អោយដឹងថា ដី​ចំណី​ព្រែក​ជី​ផុ​ចនេះ ម្ចាស់ បាន​កាន់កាប់​ធ្វើស្រែ​តាំងពី​ដូនតា​មកម្ល៉េះ ចំណែក​ឃុំ​គ្មាន​លទ្ធភាព​លក់​ដី​នេះ រឺក៏​ប្រគល់​អោយទៅ​បុគ្គល​ណា ម្នាក់​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ ព្រោះ​ដី​ព្រែក ជា​ដី​របស់​រដ្ឋ ។ ចំណែក​ម្ចាស់​ដី មាន​ប័ណ្ណ​កាន់កាប់​ប្រើប្រាស់​ដីធ្លី គឺ​ចេញពី​ខេត្ត​មកវិញ ឃុំ​អត់​ដឹង​អ្វី​ទាំងអស់ ។​
​ ​លោក ញឹក សុ​ថុ​ន អភិបាលស្រុក​មេសាង បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹងថា ដី​នេះ​អាជ្ញាធរ​ស្រុក​គ្មាន ពាក់ព័ន្ធ ហើយក៏​គ្មាន​លទ្ធភាព​លក់​ដី​នេះដែរ ប៉ុន្តែ​ម្ចាស់​ដី​បាន​សុំច្បាប់​គ្រប់គ្រង​ធ្វើ​កម្មសិទ្ធិ គឺ​ចេញពី​ខេត្ត​មកវិញ ចុះ ហត្ថលេខា​ដោយ​លោក ហាស់ សារ៉េត អភិបាលខេត្ត​ព្រៃវែង ។​IMG_0038
​ ​ទោះបី​មានការ​អះអាង​ខាងលើ​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​នៅតែ​ធ្វើការ​រិះគន់​អាជ្ញាធរ​ឃុំ​ស្រុក មិន បាន​យកចិត្តទុកដាក់​ថែរក្សា​ព្រែក​នេះ បែ​ជា​ឃុបឃិត​យក​ដី​ចំណី​ព្រែក​ទៅ​លក់​យកលុយ​ចែកគ្នា​ដាក់​ហោ​បៅ ធ្វើ​ប្រ​ងើយ ហើយ​ឆ្លើយ​យករួចខ្លួន​ទៅវិញ ។ ទង្វើ​របស់​អាជ្ញាធរ​ឃុំ​ស្រុក​គឺ​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​បែបនេះ ធ្វើអោយ​ប្រជាពលរដ្ឋ រិះគន់​អស់ជំនឿ និង​មានការ​ថ្នាំងថ្នាក់​យ៉ាងខ្លាំង​ទៅនឹង​អាជ្ញាធរ​មូលដ្ឋាន​នេះ​ផងដែរ ។​
​ ​ពាក់ព័ន្ធ​ករណីនេះ​ផងដែរ កម្ពុជា​ថ្មី​បាន​ព្យាយាម​ធ្វើការ​ទំនាក់ទំនង សុំ​ការបំភ្លឺ​ពី​លោក ហាស់ សារ៉េត អភិបាលខេត្ត​ព្រៃវែង ជុំវិញ​រឿងនេះ​ផងដែរ តែ​មិនអាច​ទាក់ទង​បាន ។