កំពង់ធំ÷ នៅព្រឹកថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៤លោកឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានលេខាធិការដ្ឋានសមាគម និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួល១ស្គាល់តួនាទីភារកិច្ចថ្មី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានលេខាធិការដ្ឋានសមាគម បានណែនាំដល់ប្រធានសមាគមថ្មីត្រូវអនុវត្តតួនាទីភារកិច្ចនិងដឹកនាំអង្គភាពក៏ដូចជាសមាគមន៍ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងជីវភាពសមាជិក សមាគមន៍ ហើយលោកក៏បានលើកឡើងអំពី ប្រវត្តិ និងរចនាសម្ព័ន្ធ ថ្នាក់កណ្តាល ខេត្ត និងថ្នាក់ស្រុក ក៏ដូចជាសាខារបស់សមាគមន៍អតីតយុទ្ធជនជូនអង្គពិធីបានជ្រាបផងដែរ។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាស្រុកស្ទោង បានណែនាំដល់ប្រធានសមាគមន៍អតីយុទ្ធជនកម្ពុជាស្រុកស្ទោង និងសាខាទាំងអស់ ត្រូវបង្កើនការចិត្តទុកដាក់ថែមទៀតលើជីវភាព និងសុខទុក្ខ អតីតយុទ្ធជននៅតាមមូលដ្ឋាន ដោយមិនត្រូវបានសមាគមអតីតយុទ្ធជនណាម្នាក់ ឬគ្រួសារណាមួយមិនបាន ខ្វះការយកចិត្តទុក្ខដាក់នោះឡើយ
ជាមួយគ្នានេះដែរលោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង និងជាប្រធានសមាគមន៍អតីតយុវជនកម្ពុជាស្រុកស្ទោង បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ក៏ដូចជាយកចិត្តទុកដាក់ដល់ជីវភាព និងសុខទុក្ខទុក្ខ សុខុមារភាពបងប្អូនអតីយុទ្ធកម្ពុជាក្នុងស្រុកស្ទោង កាន់តែប្រសើរឡើងថែមទៀត។ អត្ថបទលោក ឆុន ឆេងក្រឹម