ប្រេង​ម្រះព្រៅ​ជិត​២​ពាន់​លីត្រ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រគល់ជូនអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

0

​កំពង់ឆ្នាំង​៖​ ​ប្រេង​ម្រះព្រៅ​ជិត​២​ពាន់​លីត្រ ដែល​សមត្ថកិច្ច​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប និង​ដកហូត​ពី​ជនល្មើស​បាន​នៅក្នុង​ឆ្នាំ​២០១១ និង​បាន​រក្សាទុក​ជាង​២​ឆ្នាំកន្លងមក​នោះ​។​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤​នេះ ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។​
​លោក យឹម សុភា​ស់ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​ប្រេង​ម្រះព្រៅ​ខាងលើនេះ​បាន​រក្សាទុក​នៅក្នុង​ធុងសាំង​ចំណុះ​២២០​លីត្រ​ចំនួន​១០​ធុង ស្មើនឹង​១៧០០​លីត្រ និង​១២៣​គីឡូក្រាម ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​រក្សាទុក​រយៈពេល​ជាង​២​ឆ្នាំ មកហើយ​ក្រោយពី​បង្ក្រាបបាន​ពី​ជនល្មើស​។​ប៉ុន្តែ​នៅពេល​ប្រគល់​ទទួល ចំណុះ​ប្រេង​ម្រះព្រៅ​ដែលមាន​ចំនួន​សរុប​ខាងលើនេះ និង​អាច​បាត់បង់​មួយចំនួន ព្រោះ​ការ​រក្សាទុក​កន្លងមក​គឺមាន​ការ​ជ្រាប​លេចចេញ​ខ្លះៗ​។​DSC07548
​ ​ប្រេង​ម្រះព្រៅ​នេះ ត្រូវបាន​ប្រគល់ជូន​លោក​ឧ​ត្ត​ម​សេនីយ​ទោ ឌូ​ង ស៊ុន​ណា​រា អគ្គនាយកដ្ឋាន​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ក្នុង នោះ​ក៍មាន​ការអញ្ជើញ​ចូលរួម​ត្រួតពិនិត្យ​ក្នុងការ​ប្រគល់​ទទួល​ពី​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោកស្នងការ ស្នងការរង និង​មន្ត្រី​ការិយាល័យ​ប្រ ឆាំង​គ្រឿងញៀន​ខេត្ត ការប្រគល់​ទទួល​នេះ ធ្វើតាម​មាត្រា​លេខ​៨៤​នៃ​ច្បាប់​ត្រួតពិនិត្យ គ្រឿងញៀន​។​លោក យឹម សុភា​ស់ បាន​អោយដឹងទៀតថា​៖​ប្រេង​ម្រះព្រៅ​នេះ​អាជ្ញាធរ​ជាតិ​នឹង​ប្រគល់​បន្តទៀត​អោយទៅ​ក្រសួង​ឧស្សាហកម្ម និង​ក្រសួងសុខាភិបាល ដើម្បី​កែច្នៃ​ប្រើប្រាស់​ធ្វើជា​ឳ​សថ​ប្រើប្រាស់​បំរើ​សេចក្តីត្រូវការ​រប​ស់​ក្រសួង​ទាំង​២​។​DSC07554
​ ​លោកស្រី មាស សុ​ម៉ាលី នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​និយាយ អោយដឹងថា​៖​ប្រេង​ម្រះព្រៅ​ទាំងអស់នេះ​បាន​ដកហូតយក​ពីបទ​ល្មើស​២​ករណី​គឺ​៖ លើក​ទី ១ នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១១ ចាប់​និង​ដកហូត​បាន​៦០០​លីត្រ និង​១២៣​គីឡូក្រាម​,​លើក​ទី​២​ចាប់​និង​ដកហូត​បាន​ចំនួន​១១០០​លីត្រ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិការ ឆ្នាំ​២០១១ នៅក្នុង​២​ករណីនេះ សមត្ថកិច្ច​ក៍បាន​ដកហូតយក​រថយន្ត​២​គ្រឿង​ផងដែរ​។​DSC07547
​ ​ប្រេង​ម្រះព្រៅ​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​បូម​ចេញពី​ធុងសាំង​ដាក់ចូល​ពី​ដុង​ជ័រ​
​ចំណុះ​៣០​លីត្រ​ជាច្រើន​ពី​ដុង ដើម្បី​ដឹក​តាម​រថយន្ត​យកទៅ​កាន់​អាជ្ញាធរ​ជាត​ប្រឆាំង គ្រឿងញៀន​នៅក្នុង​ទីក្រុង​ភ្នំពេញ​៕
​ ​កំពង់ឆ្នាំង​,​ថ្ងៃ​ទ៉​២០.១០.២០១៤ (