កម្លាំងកង់រាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប ធ្វើការចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ

0

កំពង់ធំ:  ដោយអនុវត្តបទបញ្ជារបស់លោក ឧ.ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងចំនួន ៥នាក់រថយន្ត១គ្រឿង ដឹកនាំដោយ វ.ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេរសាបចំនួន ៣នាក់រថយន្ត៣គ្រឿង ដឹកនាំដោយលោក ហោ ភាជ នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប ធ្វើការចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ នៅចំណុចនិយាមការលេខ ( 496463_1441984 ) ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ នៅវេលាម៉ោង១៤.០០នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤។រថយន្តចំនួន ១គ្រឿង ម៉ាកLEXUS300ពណ័ទឹកមាស ពាក់ស្លាកលេខ2AN1660 ។

ឈើអាប្រភេទលេខ១ ត្រសេក ចំនួន១៥ដុំ ស្មើនិង០,៦១៨ម៉ែត្រគូប។បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចយើងរឹបអូសនាំយកមករក្សាទុកបណ្តោះអាសន្ននៅកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីជំនាញអនុវត្តន៍នីតិវិធី ។អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-កែសម្រួលដោយអ៊ុមញឹប