​អាហារ​ពេលព្រឹក​សំខាន់​សម្រាប់​កុមារ​

0

​ជាធម្មតា មនុស្សពេញវ័យ គួរ​ទទួលទាន​អាហារ​ទាំង ៣​ពេល គឺ​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ប៉ុន្តែ​សម្រាប់​កុមារ​តូចៗ អាច​បន្ថែម នៅ​ចន្លោះ ពេល​អាហារ​បាន ព្រោះ កុមារ​ជា​វ័យ​កំពុង​លូតលាស់ គ្រាន់តែ​ក្រពះ​មាន ចំណុះ​តូច ទើប​ដាក់​អាហារ​បាន​តិច តម្រូវ​ឲ្យ​កុមារ​ត្រូវ​ទទួលទាន ញឹកញាប់

ដើម្បី​ឲ្យ​បានទទួល​ថាមពល និង​សារធាតុ​អាហារ​គ្រប់គ្រាន់ ។​​បរិមាណ អាហារ គួរតែមាន​ស្មើៗ​គ្នា ប៉ុន្តែ​ក្នុងពេល​ទទួលទាន​ជាក់ស្តែង កូនតូច អាច​ទទួលទាន​អាហារ​ពេលព្រឹក បាន​តិចជាង​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច ។g

បើ​សួរថា អាហារ​ទាំង ៣​ពេលនេះ មួយណា​សំខាន់​ជាង​? គឺ​អាហារ​ពេលព្រឹក ព្រោះ​រាងកាយ​មិនបាន​ទទួល​អាហារ ១០-១២ ម៉ោង មកហើយ ទើប​ខួរក្បាល​ត្រូវការ​ថាមពល​ពី​អាហារ ដើម្បី​អាចធ្វើ​ការ​បានជា​ប្រក្រតី​។​​ដូច្នេះ អ្នក​ដែល​មិន​ទទួលទាន​អាហារ​ពេលព្រឹក ជាពិសេស កុមារ​ក្នុង​វ័យ សិក្សា នឹងធ្វើ​ឲ្យ​ពុំមាន​សម្មាធិ​ក្នុង​ការរៀន ក៏​ដូចគ្នា​ដែរ ជាហេតុ​នាំ​ឲ្យ ការតាំង​ចិត្ត​រៀន​ថយចុះ គិត​អ្វី​មិន​ចេញ ច្របូកច្របល់ ឆេវឆាវ ឆាប់​ខឹង អស់កម្លាំង និង​ងងុយគេង​។

លើសពីនេះ​ទៀត​កុមារ​ខ្លះ អាចមាន​អាការ​ឈឺ ពោះ ឬ​ឈឺក្បាល​បាន ។ អាការ​ទាំងនេះ ច្រើន​កើតឡើង​ចំពោះ​កុមារ ដែល​មិនបាន​ទទួលទាន​អាហារ​ពេលព្រឹក តែបើ​កុមា​រណា​បានទទួល​ទាន អាហារ ពេលព្រឹក​វិញ​នោះ នឹង​ពុំមាន​អាការ​ទាំងនេះ​ទេ ។​​

លទ្ធផល​នៃ​ការ​អត់​អាហារ​ពេលព្រឹក​នឹង​កាន់តែ​ច្បាស់លាស់​ថែមទៀត​ចំពោះ​កុមារ​ធំ​ព្រោះ​ត្រូវ​ប្រើ​ខួរក្បាល​ច្រើន​ក្នុង​ការរៀន ទើប​អាចមាន​ផលប៉ះពាល់​ចំពោះ​ការរៀនសូត្រ​រយៈពេល​វែង​បាន​។ ដូច្នេះ​អ្នក​ម្តាយ​គួររៀបចំ​អាហារ​ពេលព្រឹក​ឲ្យ​កូន​ទទួលទាន​ឲ្យ ហើយ​មុននឹង​ឲ្យ​កូន​ទៅ​សាលារៀន​៕