​អាហារ ៤ ប្រភេទ​ដែល​ជួយ​ដាស់​អារម្មណ៍​ឲ្យ​ពុះកញ្ជ្រោល​ក្នុង​រាត្រី​ទឹកឃ្មុំ​

0

​ការរៀប​អាពាហ៍ពិពាហ៍​តាំងពី​បុ​រម​បុរាណ​មក គេ​ចាត់ទុក​រាត្រី​ទឹកឃ្មុំ​គឺជា​រាត្រី​មួយ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​គូរ​ស្នេហ៍​ថ្មោងថ្មី​។ ដូច្នេះហើយ​ដើម្បី​ឲ្យ​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​កាន់​តែមាន​អារម្មណ៍​ពុះកញ្ជ្រោល និង​ពោរពេញ​ទៅដោយ​ថាមពល​នោះ អ្នក​គួរតែ​បរិភោគ​អាហារ​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​សម្រេច​

ដូច​បំណង​។ ខាងក្រោម​នេះ​គឺជា​កំពូល​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​រាត្រី​ទឹកឃ្មុំ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​៖១. ផ្លែ​ស្ត្រ​ប៊ឺ​រី និង​សូកូឡា​​ផ្លែ​ស្ត្រ​ប៊ឺ​រី និង​សូកូឡា​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​ដែល​រុញច្រាន​ឲ្យ​អារម្មណ៍​របស់​អ្នក​ពុះកញ្ជ្រោល​។ ជាពិសេស​គឺ​សូកូឡា​ពណ៌​ខ្មៅ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ផ្លូវភេទ ដែលមាន​រយៈពេល​យូរ​ជាង​ការ​ថើប​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ដល់​ទៅ ៤ ដង​។​l

២. កាហ្វេ ឬ​តែ​​ក្លិន​ឈ្ងុយ​នៃ​កាហ្វេ ឬ​តែ​ជួយ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​នៅក្នុង​រាត្រី​ផ្សំ​ដំណេក​។ គ្រឿងទេស​នេះ​អាចជួយ​កំដៅ​ដល់​រាងកាយ​របស់​អ្នក និង​បញ្ឆេះ​នូវ​អារម្មណ៍​ត្រេកត្រអាល​ពេល​នៅ​ជាមួយ​ដៃគូរ​។​៣. ចេក​​ចេក​ក៏​អាចបង្កើត​សមត្ថភាព​ក្នុងការ​រួមមេត្រី​ភាពជា​មួយ​ដៃគូរ​របស់​អ្នក​ដែរ​។ ចេក​ត្រូវមាន​ផ្ទុក​វីតាមីន B ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម​ដែលមាន​ផល​ល្អ​សម្រាប់​អ័រម៉ូន Testosterone ។

ម្យ៉ាងវិញទៀត​វា​មាន​ផ្ទុក​អ់​ស៊ីម Bromeliad ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រ​យ​ជន៍​ដល់​ចំណងតណ្ហា ជាពិសេស​សម្រាប់​បុរស​។​៤. ម្ទេស​​ម្ទេស​គឺជា​គ្រឿងផ្សំ​ដែល​គេ​ប្រើ​សម្រាប់​ដាក់​នៅក្នុង​ម្ហូប តែ​វា​ក៏​ជា​ធាតុ​ផ្សំ​មួយ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​សម្រើប​តណ្ហា​ផងដែរ​។ នៅក្នុង​ម្ទេស​មាន​ផ្ទុក​សារធាតុ capsaicin ដែលមាន​ផល​ល្អ​សម្រាប់​ជីវិត​ស្នេហា ព្រោះ​វា​អាច​បង្កើន​នូវ​អរ​ម៉ូ​ន Endorphins នៅក្នុង​រាងកាយ​របស់​អ្នក​ដែលជា​តម្រូវការ​ខ្ពស់​សម្រាប់​រាត្រី​ទឹកឃ្មុំ​៕