ខេត្តព្រះសីហនុរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម រយៈពេល ៥ថ្ងៃ ដើម្បីជម្រុញ និងផ្លាស់ប្តូរភ្ញៀវទេសចរណ៍រវាង តំបន់ឆ្នេរសមុទ្រ កម្ពុជា.វៀតណាម.ថៃ

0

ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត នាថ្ងៃទី២៥ខែមិនាឆ្នាំ២០២៤នេះបានដឹកនាំ មន្រ្តី រាជាការ រៀបចំធ្វើ ពិធីក្រុងពាលីដើម្បីសុំសេចក្ដីសុខសប្បាយក្នុងការរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជ កម្មនៅក្នុងខេត្តព្រះសីហនុ គោលដៅផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤ និងផ្លាស់ប្តូរភ្ញៀវ ទេសចររវាងខេត្តតំបន់ឆ្នេរ នៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ដោយមានប្រទេសកម្ពុជា វៀតណាម ថៃ បន្ត ក្របខ័ណ្ឌ CVTEC ។ពិព័រណ៍ទេសចរណ៍ នេះបានរៀបចំឡើងរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៤ ក្នុងបរិវេណទីលានតេជោ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ដើម្បីបន្តជំរុញកំណើនទេសចរ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍និងពាណិជ្ជកម្មហើយ ព្រឹត្តិ ការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មដែលបានរៀបចំមានរយៈពេល ៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយក្នុងនោះមានស្តង់ចំនួន ២៥០ស្តង់ និងស្តង់ VIP ចំនួន ៥៨ស្តង់ ហើយក៏ មានកម្មវិធីកីឡារត់ប្រណាំងដើម្បីមិត្តភាពនិងផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ«តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទឹក»និង«បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អទេសចរណ៏រីករាយ»ដោយក្នុងការរៀបចំពិព័រណ៍ទេសចរណ៍និងពាណិជ្ជកម្មទាំងអស់នេះទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមអភិបាលខេត្តដើម្បីជំរុញទាក់ទាញទេសចរហើយការរៀបចំព្រឹត្តិការណ៍ធំៗគឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការយុទ្ធសាស្ត្រ ដោយក្នុងមួយឆ្នាំយ៉ាងតិចយើងរៀបចំធ្វើពីរដង ក្នុងគោលបំណងចង់បង្ហាញពីសេដ្ឋកិច្ច និងការអភិវឌ្ឍ ខេត្ត ព្រះសីហនុរបស់យើង ក្នុងការជម្រុញ និងការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរ នៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ រួមទាំងទេសចរណ៍ផ្លូវទឹក និងរួមគ្នារៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត នៅក្នុងក្របខ័ណ្ឌ (CVTEC)អាច ឈានទៅដល់ការផ្សព្វផ្សាយពីផលិតផលរបស់យើងនៅក្រៅប្រទេសបានផងដែរ ហើយដើម្បីឱ្យ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍និងពាណិជ្ជកម្មកាន់តែមានភាពសប្បាយរីករាយជូនភ្ញៀវដែលចូលរួមទស្សនា និងមកកម្សាន្តសប្បាយ គណៈកម្មការនឹងរៀបចំឱ្យមានកម្មវិធីការប្រកួតការរត់ប្រណាំង ការសម្ដែង សិល្បៈ និងការប្រគុំតន្ត្រីកម្សាន្តជាដើម។

ទាំងនេះគឺជាកិច្ចការអាទិភាពដែល រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញ ចក្ខុ វិស័យអភិវឌ្ឍន៍ទេសច រណ៍ (៥ឆ្នាំ)ដោយគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ “ជាគោលដៅទេស ចរណ៍ធុរកិច្ច និងសម្រាកលម្ហែ កម្រិតអន្តរ ជាតិ ប្រកបដោយគុណភាពទាក់ទាញ និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងតំបន់ រួមទាំងលើឆាកអន្តរជាតិ”ដោយបានដាក់ចេញជាគោលដៅនៅឆ្នាំ២០២៥ខេត្តព្រះសីហនុនឹងទទួលបានទេសចរចំនួន៣៣៥លាននាក់ក្នុងនោះទេសចរ ជាតិប្រមាណជាង ២៥លាននាក់ និងទេសចរអន្តរជាតិប្រមាណជាង ៨៥ម៉ឺននាក់ ហើយក្នុងគោល បំណង មួយនៃផែនការទីផ្សាទេសចរណ៍ខេត្តព្រះសីហនុ៕

នាគសមុទ្រ