រដ្ឋបាលខេត្តបើកកិច្ចប្រជុំគណៈកម្មាធិការរៀបចំសង្ក្រាន្តកំពង់ធំ

0

កំពង់ធំ៖ រសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ គ្រោងនឹងរៀបចំពិធីក្រុងពាលី បើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្ដមញុឹក បានខេង បានជំរុញដល់អាជ្ញាធរទាំង  ៩ក្រុង/ស្រុក ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អោយមានការរៀបចំតុបតែងដើមឈើតាមផ្លូវ វត្តអារាម និងតាមគេហដ្ឋានរៀបចសណ្តាប់ធ្នាប់សារធារណៈ បរិស្ថានអនាម័យ និងសោភ័ណ្ឌភាព ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សង្ក្រាន្តកំពង់ធំមាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យកំពង់ធំ ដោយនៅពេលថ្ងៃ មានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ទាញព្រ័ត្រ ជាដើម ជាមួយគ្នានេះ ក៏មានកម្មវិធីរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីបុរាណខ្មែរផងដែរ។ ដោយឡែក នៅពេលរាត្រី មានកម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៍ ការសម្តែងសិល្បៈ និងទស្សនីយភាពប្លែកៗ តាមបណ្តោយ សួនស្ទឹងសែន និងជាពិសេសមានកម្មវិធីប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែនទល់មុខសាលាខេត្តកំពង់ធំ ទៀតផង៕ អត្ថបទដោយ ថុង ពលរិទ្ធី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប