អង្គរក្សស្រីកំព*ុងពេញនិយមនៅលើ ទីផ្សារការងារដ៏ចង្អៀតក្នុងប្រទេសចិន ដោយសារតែអង្គរក្សស្រីអាចជួយផឹក ស្រាជំនួសម្ចាស់់ អាចធ្វើជាលេខាផ្ទាល់ ជាជំនួយការផ្ទាល់ ទីប្រឹក្សាផ្ទាល់ ហើយ នៅពេលចាំបាច់ ស្ដ្រីនោះអាចបង្ហាញ ស្នាដៃការពារម្ចាស់នៅពេលដែលសត្រូវ វាយប្រហារ
ទាំងនោះហើយបានជា អង្គរក្សស្រីនៅចិនកំពុងពេញនិយមយ៉ាង ខ្លាំងសម្រាប់ក្រុមអ្នកមានជ្រើសរើស ការពារខ្លួន ។
ពេលកន្លងមកថ្មីៗ នៅក្នុងការដេញ ថ្លៃស្ដ្រីដែលមានសមត្ថភាពបានធ្វើឡើង នៅទីក្រុងប៉េកាំង ស្ដ្រីដែលមានសម្រស់ ស្រស់ស្អាតមានក្បាច់គុនពូកែឈ្មោះ Xiao Mai ជាជនជាតិ Yantai ត្រូវបាន សេដ្ឋី១រូបយកធ្វើជាអង្គរក្សក្នុងតម្លៃមួយ យ៉ាងខ្ពស់ គឺរហូតដល់ជិត៤ម៉ឺនដុល្លារ ក្នុងរយៈពេល១ឆ្នាំ ។ នៅពេលដែលដេញ ថ្លៃជ្រើសរើសអង្គរក្សឆ្នើមក្នុងការការពារ ពាណិជ្ជករ ទើបមតិសាធារណចិនចាប់ អារម្មណ៍យ៉ាងខ្លាំងបើទោះបីអង្គរក្សស្រី កើតមានតាំងពីយូរលង់ណាស់មកហើយ។ តម្រូវការអង្គរក្សាការពារនៅចិន កើនឡើងខ្ពស់ដោយសារតែមានការ ប្រកួតប្រជែង មានអំពើហិង្សាកើនឡើង ខ្ពស់ ។
ក្រុមអង្គរក្សស្រីឆ្នើមមានចំណេះ ដឹងខ្ពស់ អាចជួយការងារក្រៅពីការពារ សន្ដិសុខ គឺទទួលបានប្រាក់ខែរហូតដល់ រាប់លានយន់ ក្នុង១ខែៗ អាស្រ័យទៅលើ កិច្ចព្រមព្រៀងការពាររយៈពេលយូរឬ ឆាប់ ។ ក្រៅពីនោះនៅមានប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ដនៅពេលដែលបំពេញ ការងារបានយ៉ាងល្អ ។
ប៉ុន្ដែអង្គរក្សស្រីដែលមានតម្លៃខ្ពស់ ចាំបាច់ត្រូវតែមានរូបសម្បត្ដិស្រស់ ស្អាត មានកម្ពស់ខ្ពស់ មានក្បាច់គុន ពូកែ ដែលអាចផ្ដួលរំលំដៃគូយ៉ាងឆាប់ បំផុត ។ ដើម្បីការពារម្ចាស់អង្គរក្សស្រី ទាំងនោះមានតួនាទីទទួលខុសត្រូវខ្ពស់ ប៉ុន្ដែមិនអាចសម្លាប់មនុស្សបង្កផល លំបាកដល់ម្ចាស់ ។ ដោយតម្រូវការ អង្គរក្សស្រីកើនឡើង ក្រុមហ៊ុនហ្វឹកហ្វឺន អង្គរក្សស្រីក៏បានកើតឡើងនៅគ្រប់ទិស ទី ហើយស្ដ្រីដែលអាចចូលហ្វឹកហ្វឺននៅ ក្រុមហ៊ុននេះ លុះត្រាតែមានកម្ពស់ ១,៦០ម៉ែត្រឡើង ចំណេះវិជ្ជាបញ្ចប់ មហាវិទ្យាល័យ ។
ក្នុងការហ្វឹកហ្វឺនរួម មាន ហាត់គុន បាញ់កាំភ្លើង ពិធីការ ថតរូប ការងារការិយាល័យ ផឹកស្រា ជក់បារី…ក្រៅពីនេះការយល់ដឹងពីច្បាប់ ជារឿងសំខាន់បំផុតសម្រាប់ក្លាយជា អង្គរក្សដ៏ឆ្នើម ។ ដើម្បីបានក្លាយជាអង្គរក្សាឆ្នើមក្រុម ស្ដ្រីទាំងនោះត្រូវខិតខំហ្វឹកហាត់យ៉ាងលំ បាកមានការស៊ូទ្រាំនឹងការងារ ។លោក វីង ថិញ អតីតមន្ដ្រីទាហាន អាកាសដែលចូលនិវត្ដន៍បានបើកក្រុម ហ៊ុនបម្រើសេវាកម្មការពារសុវត្ថិភាព ដល់ពាណិជ្ជករ អ្នកមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភ ទទួលបានជោគជ័យបំផុត ។ កាលពីឆ្នាំ២០១០ ក្រុមហ៊ុនរបស់លោក មានក្រុមអង្គរក្សដល់ទៅ៣០០នាក់ ត្រូវ បានគេជួលឱ្យចូលរួមបម្រើការនៅពិធី តាំងពិព័រណ៍ពិភពលោកនៅក្រុងសៀង ហៃ ក្នុងតួនាទីអ្នកបើករថយន្ដផ្ទាល់ លេខាផ្ទាល់ គ្រូពេទ្យផ្ទាល់…។
លោក វីង ថិញ បន្ដទៀតថា មនុស្សជាច្រើនបាន យល់ច្រឡំថា អង្គរក្សស្រីឱ្យតែចេះក្បាច់ គុនល្មមនិងសម្រស់ស្រស់ស្អាតគឺគ្រប់ គ្រាន់ ។ ប៉ុន្ដែចំពោះរូបលោកវិញ អង្គ រក្សចាំបាច់ឆ្លងកាត់ការហ្វឹកហ្វឺនពី៣-៥ ឆ្នាំ មានការយល់ដឹងខ្ពស់ពីចិត្ដសាស្ដ្រ និងយុទ្ធសាស្ដ្រ មានភាពរឹងមាំនៅពេល ផឹកស្រាជំនួសម្ចាស់ និងអាចស៊ូទ្រាំនឹង គំនាបខ្ពស់ មិនឆេវឆាវ ។ បច្ចុប្បន្ននៅចិនក្រុមអ្នកមានគេតែង ជួសអង្គរក្សស្រីច្រើនជាងអង្គរក្សប្រុស ក្នុងគោលដៅបង្ហាញភាពថ្លៃថ្នូរ ហ៊ឺហារ ឱ្យស័ក្ដិសមនឹងអ្នកមាន ។
ទាំងនោះ ហើយបានធ្វើឱ្យក្រុមស្ដ្រីអង្គរក្សពេញ និយមយ៉ាងខ្លាំងនៅលើទីផ្សារការងារនិង រកប្រាក់ចំណូលបានយ៉ាងច្រើនក្នុង១ខែៗ។បច្ចុប្បន្នចិន មានមហាសេដ្ឋីប្រាក់ កោដិដុល្លារដល់ទៅជាង៣០០នាក់ និង សេដ្ឋីប្រាក់លានដុល្លារជាង១លាននាក់ ដូច្នេះតម្រូវការអង្គរក្សការពារដ៏ឆ្នើម ឱ្យស័ក្ដិសមទៅនឹងប្រាក់ចំណូលរបស់ សេដ្ឋីទាំងនោះ ។ ក្នុងចំណោមសេដ្ឋីប្រាក់ លានជាង១លាននាក់ មានអង្គរក្សស្រី ប្រមាណ៣០០-៤០០នាក់ ក្រៅពីនេះ គឺអង្គរក្សប្រុស ។ លោកស្រី Wen Cui ជាពាណិជ្ជករ ទទួលបានជោគជ័យមួយរូបបានបង្វែការ ងារមកបើកក្រុមហ៊ុនអង្គរក្សការពារ បានឱ្យដឹងថា អ្នកមានដែលមានអង្គរក្ស ស្រីស្រស់ស្អាតដើរកៀក ធ្វើឱ្យរូបរាង សង្ហា និងកេរឈ្មោះរបស់គេកាន់តែលិច ធ្លោ ទាំងនោះហើយបានជាអង្គរក្សស្រី ពេញនិយមយ៉ាងខ្លាំង ។
នាង Chen Yougqing ជាអតីតអង្គ រក្សការពារតារាភាពយន្ដដ៏ល្បីល្បាញ នៅហុងកុង គឺលោក Jackie Chan ឬ ហៅថា ឈិន ឡុង ជាអ្នកនាំមុខនៅក្នុង ការហ្វឹកហ្វឺនក្រុមអង្គរក្សស្រី ។ បច្ចុប្បន្នមានក្រុមហ៊ុនផ្គត់ផ្គង់សេវា កម្មអង្គរក្សស្រី៣.០០០ក្រុមហ៊ុនសម្រាប់ ការពារដល់អតិថិជន ។ កិច្ចព្រមព្រៀង ជួលអង្គរក្សស្រីការពារនាពេលនេះ គឺ ជួលជាក្រុម ដោយមានរថយន្ដ២គ្រឿង អង្គរក្ស៦នាក់ សម្រាប់ការពារដោយ ត្រូវបង់សេវាកម្មរហូតដល់៣០០០ ដុល្លារក្នុង១ថ្ងៃ ។
ចំណែកអតិថិជនដែល ចង់ជួលអង្គរក្សស្រីការពារត្រូវចំណាយ ប្រាក់ ៣០០ដុល្លារក្នុង១ថ្ងៃ សម្រាប់ក្រុម ហ៊ុន ។ ចំណែកអង្គរក្សទទួលបាន១០០ ដុល្លារ ។ បើប្រៀបធៀបនឹងប្រាក់ចំណូល មធ្យមរបស់ពលរដ្ឋចិនមានតែ១.៥០០ ដុល្លារប៉ុណ្ណោះ ក្នុង១ឆ្នាំ ដូច្នេះការងារជា អង្គរក្សអាចជួយដល់អ្នកទាំងនោះរកប្រាក់ បានរហូតដល់រាប់ម៉ឺនដុល្លារឯណោះ ៕