អភិបាលរងខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីជំរុញការធ្វើតារាងប្រៀបធៀបតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ ការធ្វើប័ណ្ណកម្មសិទ្ធដីដែលបានចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ និងបណ្តុះបណ្តាលប្រព័ន្ធ សាមីស(SARMIS)

0

កំពង់ធំ÷ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ អមដោយមន្ត្រីទទួលបន្ទុកការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ០១រូប ចូលរួមប្រជុំជំរុញការធ្វើតារាងប្រៀបធៀបនៃ ការកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ ចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ និងបណ្តុះបណ្តាលប្រព័ន្ធសាមីស(SARMIS) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។

លោកស្រីលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យលោក លោកស្រី ជំរុញការធ្វើតារាងប្រៀប ធៀបនៃការកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋទៅក្នុងប្រព័ន្ធ សាមីស(SARMIS) ផ្ញើមករដ្ឋបាលខេត្ត រឺមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឱ្យបានមុនបំណាច់ត្រីមាសទី១ រឺ មុនថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់ ពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធដីដែលបានចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់។

លោកស្រីអភិបាលរងខេត្តកំពង់ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវបង្កើនសមត្ថភាពមន្ត្រីក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ÷ ពន្លឿនការចុះបញ្ជីសារពើភ័ណ្ឌ និងការប្រៀបធៀបការកើនឬថយទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣។ ការចុះបញ្ជីតាមប្រព័ន្ធសាមីស(SARMIS) នៃការគ្រប់គ្រងសម្បត្តិរដ្ឋ។ ឱ្យមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានការយល់ដឹង ដោយសារមានការផ្លាស់ប្ដូរមន្រ្តីឬអ្នកឡើងថ្មី។ កន្លងមកមានមន្ត្រីជាច្រើនបានលើកឡើងពីការប្រើប្រាស់កុំព្យូទ័រ ចង់ដឹងពីការប្រើប្រាស់បានឬទេ ដើម្បីរាយការណ៍ជូនមន្ទីរអង្គភាពរបស់ខ្លួន៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប