មន្ត្រី​បរិស្ថាន​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែរ​ស្ទាក់ចាប់​បទល្មើស​ដឹកឈើ​បាន​ចំនួន​៤​រទេះ​

0

​សៀមរាប​៖. នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ លោក គង់ សុគន្ធា ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ ខ្វាវ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឳ​វាទ បង្ក្រាបបាន​រទេះ​ដឹកឈើ លេខ​២ ចំនួន ៤​គ្រឿង ស្ថិតនៅ​ចុង​ខាងត្បូង​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​IMGP0199
​សកម្មភាព​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ បានធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង ពី​សំណាក់ ឈ្មួញ​មួយចំនួន ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ សមត្ថកិច្ច​ជំនាញ បើកភ្លើង​ខៀវ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ចេញពី​ដែន ព្រៃ​រក្សា​ទុកជា​អចិ​ន្ត្រៃ​របស់​រដ្ឋ ក្នុងនោះ​ត្រូវបាន​គេ​ដឹងថា ការដឹកជញ្ជូន​ឈើ​ដោយ​រលូន​នេះ ក៏ដោយ​សារ​តែមាន​សញ្ញា​ភ្លើង​ខៀវ​ពី​សំណាក់​មេព្រៃ​សង្កាត់​ខ្វាវ ។​IMGP0203
​ប្រភព​ត៌មាន​ច្បាស់​ការណ៍ បាន​ឲ្យ​ដឹងថា មាន​ការដឹក​បទល្មើស​ដឹកឈើ​ចំនួន​៤​រទេះ ចេញពី​ដែន​ជំរក​សត្វព្រៃ​បឹង​ពេ ឆ្លងកាត់​ឃុំ​ខ្វាវ មក​ដាក់​តាម​ដេប៉ូ​ឈើ នៅ​ស្រុក​សូទ្រនិគម​ន៍ ជា​រៀងរាល់ថ្ងៃ តែ​ពុំ​ត្រូវបាន​សមត្ថកិច្ច ណា​ចេញមុខ​បង្ក្រាប​នោះទេ ទើបតែ​ពេលនេះ លោក​គង់ សុគន្ធា បាន​ដឹកនាំ​កំលាំង​មន្ត្រី​ចំនួន​៣​នាក់​ចុះទៅ​ស្ទាក់ចាប់ បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ នៅ​ខាងក្រោយ​សាលាឃុំ​ខ្វាវ​ហើយ​ចាប់បាន​រទេះ​ដឹកឈើ​ទាំង​៤​គ្រឿង តាម​ការបញ្ជា​របស់លោក ពៅ ជុំ នាយក​ដែន​ជុំរក​សត្វព្រៃ​បឹង​ពែរ ក្រោយមក រទេះ​ដឹកឈើ​ខុសច្បាប់​ទាំង​៤​គ្រឿង ត្រូវបាន​បញ្ជូន​មកកាន់​ទីស្នាក់ការ​បរិស្ថាន ដើម្បី​រក្សាទុក ។​
​ក្រោយពី​ធ្វើ​កំណត់ហេតុ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី​១.​ឈ្មោះ​ឈឿង ឆុត​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​២.​ឈ្មោះ​ឆេង រិត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ .៣.​ឈ្មោះ​ឈឿង ឆ​ម​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​.៤.​ឈ្មោះ​ហៃ ថេ​ង ភេទ​ប្រុស​អ​យុ​១៨​ឆ្នៃ អ្នក​ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ពោធិ​រីង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ឈើ​ទាំង​៤​រទេះ​មាន​ចំនួន​៤.៥២០​ម៉ែត្រការ៉េ ។​IMGP0203
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឆេង រិត នឹង លោក ឈឿន ឆុត ដែលជា​ម្ចាស់​រទេះ​ឈើ​បាន​ឲ្យ​អ្នក​ពត៌មាន​ដឹងថា ការដឹកជញ្ជូន​ឈើ​នេះ​ពួកលោក​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​ខ្វាវ​រួចហើយ​ទើប​លោក​ហ៊ាន​ដឹក​ចេញ ខ្ញុំ​មិនដឹង​ជាមាន​ជំនាញ​ខាង​ណា​ទៀត​ទេ គួ​ណា​តែ​ខាង​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​បាន​បង់ថ្លៃ​សេវា​ផ្លូវ​ក្នុង​៤​រទេះ​គេ​យក​១២.០០០០​រៀល​រួចហើយ តែ​មិន​ទទួលខុសត្រូវ ម្នាក់​អ្នក​ចាប់ ម្នាក់​អ្នកយក​លុយ ។​
​ពាក់​ព័​ន្ឋ​និង​ការចោទប្រកាន់​នេះ បញ្ហា​នេះ​អ្នក​ពត៌មាន​យើង​បាន​សុំ​ជួប​សម្ភៀស​តាម​ទូរស័ព្ទ​ជាមួយ​លោក​កោះ គាន ដែលជា​អ្នក​ចាំ​ថ្នាល​បណ្តុះ​កូនឈើ​សង្កាត់​ខ្វាវ និង​ជា​អ្នកទទួល​លុយ​លោក​បាន​ឆ្លើយថា​លោក​យក​សំរាប់តែ​អង្គភាព​របស់លោក​ទេ​ក្នុង​តំលៃ ១២​ម៉ឺន​រៀល​ក្នុង​មួយ​រទេះ​នោះ រីឯ​អង្គភាព​ផ្សេងទៀត​ដោះស្រាយ​ខ្លួនឯង​ចុះ​។ ដោយ ព្រុំ សុខា