ព្រែកកំពង់ស្មាច់ ត្រូវបានប្រកាសជា តំបន់គ្រប់ គ្រងជលផលសមុទ្រ

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ខែមិនឆ្នាំ ២០២៤នេះ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ដោយពីធីនេះក៏មានរៀបចំ សិក្ខាសាលាផងដែរនៅសណ្ឋា គារឯករាជ្យ ក្រុងព្រះសីហនុ ក្នុងគោលបំណង ឆ្លុះបញ្ចាំងការអនុវត្ត គម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុតាមរយៈការពង្រឹងប្រសិទ្ធភាពនៃការ គ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបង្កើតតំបន់គ្រប់ គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលមានព្រៃកោង កាង ២.៨៧៦ហិកតា និងស្មៅសមុទ្រ ប្រមាណ ២ហិកតា ក្នុងគោលបំណង ដើម្បីគ្រប់គ្រង ធនធានជលផល ជីវៈចម្រុះសមុទ្រជាប្រភព នៃការបង្កើត ចំណីអាហារមិនចេះរីងស្ងួតនៅ តំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូ ស៊ីតំបន់ ឆ្នេរឱ្យ កាន់តែប្រសើរឡើង -ធានាដល់ការនេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ -លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការ ប្រែប្រួលអាកាសធាតុជាដើម។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលជលផលដែលបានគាំទ្រ និងសម្របសម្រួលការងារបច្ចេកទេស សម្រាប់ការរៀបចំបង្កើតព្រែកកំពង់ ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ សូមសម្តែងនិងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ បច្ចេកទេសសម្រាប់តំបន់គ្រប់ គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីមិនគិតពីការនឿយហត់ រហូតដល់ព្រែកកំពង់ស្មាច់ ត្រូវបានប្រកាសជា តំបន់គ្រប់ គ្រងជលផល សមុទ្រនាពេលនេះ។មុនដល់តំណាក់កាលនេះ យើងបានជួបបញ្ហា ប្រឈមជាច្រើន នៃការថែរក្សា អភិរក្ស និងបានធ្វើការសម្របសម្រួលពីមន្ត្រីជំនាញ និងបទ ពិសោធន៍យើងនៅមានបញ្ហាប្រឈមយ៉ាងច្រើន មុនការ សម្រេចចិត្តឈានទៅស្នើសុំក្រសួង ដាក់ជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ ទន្ទឹមនោះយើងធ្វើការកែលម្អ ខិតខំជំរុញការអភិវឌ្ឍ បន្តទៀត ហើយយើងក៏ត្រៀមទទួលយកការដោះស្រាយនៅពេលខាងមុខផងដែរ។ ថ្ងៃនេះយើងអាច ចាត់ទុកជាជោគជ័យ ដែលបានដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តរបស់យើងទាមទារអ្នកមានជំនាញ ចំណេះដឹង និងបងប្អូននៅក្នុងសហគមន៍រួមគ្នា ដឹកនាំចាត់ចែង ថែរក្សា អភិរក្សបន្តទៀត និងស្នើសុំឱ្យក្រុមការងារធ្វើការពិគ្រោះយោបល់ជា មួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នាប្រកប ដោយចីរភាពរួមទាំងកន្លែងការពារជលផល។ សុំឱ្យមានការឯកភាពពីប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ចូលរួមដោយផ្ទាល់ ប្រសិនបើយើងមិនគិតគូរពីថ្ងៃនេះទេ វានឹងហិនហោច នៅពេលខាងមុខ។ សូមចូលរួមថែរក្សា ការពារ អភិរក្សដោយផ្ទាល់ ហើយអ្វីដែលយើងខិតខំ គឺដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ កុំកាប់រានព្រៃកោងកាង កុំពង្រីកផ្ទៃដីបន្ថែម។ ចំពោះបុគ្គលគ្នាន ស្មារតីអភិរក្ស មិនអនុញ្ញាតឱ្យរស់នៅក្នុងតំបន់ការពារជលផល សមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាព្រៃកោង កាងឱ្យដុះលូតលាស់នៅក្នុងសហគមន៍ ពិសេស ត្រូវចេះកែឆ្នែសក្តានុពលសេដ្ឋកិច្ចពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែលយើងរកបានពីតំបន់អភិរក្ស បង្កើនផលសេដ្ឋកិច្ចចូល សហគមន៍ របស់យើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាន់តែប្រសើរឡើង។

លោកអភិបាលខេត្តបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែល មានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់គោលដៅ គោលនយោបាយយុទ្ធ សាស្ត្រ វិធានការ និងផែនការសកម្មភាពជាច្រើនសំដៅ៖  ទី១-ការសម្រាល នូវផលប៉ះពាល់ ទៅលើអាកាសធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈ ការ ជំរុញឱ្យ ប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងការលើកកម្ពស់ឥណទានបៃតង ទីផ្សារកាបូនជាដើម។  ទី២ការសម្របតាមការប្រែប្រួលអាកាសធាតុដោយផ្អែកលើមូលដ្ឋាននៃការកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ តាមរយៈការ ជំរុញការវិនិ យោគសាធារណៈដែលមានភាពធន់ ពង្រឹងប្រព័ន្ធ ប្រកាសអាសន្នជាមុន ខិតខំប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប និងវិធានការសរុប ដើម្បីការពារអាយុជីវិត សុវត្ថិភាព សុខភាព និងផ្តល់ស្បៀងអាហារសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ដូចដែល រាជរដ្ឋាភិបាលបាននិង កំពុងយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ ដោយឈរលើគោល ការណ៍គ្មានប្រជាជនណាម្នាក់ដែលជួបទុក្ខលំបាក និងគ្មានលទ្ធភាពដោះស្រាយ៕

នាគសមុទ្រ