ខេត្តព្រះសីហនុ៖បុគ្គល់ឈ្មោះ ទិត្យ គឹមអ៊ន អាយុ៦១ឆ្នាំ .ឈ្មោះ លែង ខេង អាយុ៦៩ឆ្នាំ និងឈ្មោះ អ៊ឹម ណារ៉ាក់ ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំង០៣នៅថ្ងៃទី២៧ខែ មិនា ឆ្នាំ២០២៤ បានដឹកនាំមនុស្សមួយក្រុមទៅវាយកម្ទេច របងថ្មព្រំដីកម្មសិទ្ធិស្រប់ច្បាប់របស់លោកង៉ាន់ភិរុណ.ស្ថិតនៅភូមិពួធឿងឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ អស់ប្រវែងបណ្តោយប្រមាណ១៥ម៉ែត្រ។សកម្មភាពនេះពួកគេបានធ្វើឡើងនៅថ្ងៃទី២៧ ខែ មិនា ឆ្នាំ ២០២៤ ខណៈ ពេល លោកអ៊ឹមសុភ័ក្រ្ត អាជ្ញាសាលាអមសាលាដំបូងខេត្តព្រះសីហនុចុះអនុវត្តសាលក្រម រដ្ឋប្បវេណី លេខ ២៩/០៣ ឃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ ដោយសាលាក្រមនេះមិនមានការពាក់ព័ន្ធជាមួយដីលោក ទិត្យ គឹមអ៊ននោះឡើយ ប៉ុន្តែរលោក ទិត្យ គឹម អ៊ននិងបក្សពួកបានយកពេលវេលានេះដឹកនាំមនុស្សមួយក្រុម មានទាំង សមត្ថកិច្ចផងដែរនោះទៅវាយ កម្ទេច របងថ្ម ព្រំដីស្របច្បាប់របស់ លោក ង៉ាន់ ភិរុណ ទៅវិញ ។
លោកអ៊ឹមសុភ័ក្រ្តអាជ្ញាសាលាអមសាលាដំបូងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៤ លោកពិតជាបានទៅអនុវត្តសាលក្រម រដ្ឋប្បវេណីលេខ ២៩/០៣ ឃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ពិតមែន ប៉ុន្តែលោកពុំបានបញ្ជាឲ្យឈ្មោះ ទិត្យ គឹមអ៊ន ធ្វើសកម្ម ភាព វាយរបងថ្ម ឬបំភ្លេចបំផ្លាញទ្រព្យសម្បត្តិភាគីណាមួយនោះទេ។គឺលោកទៅអនុវត្តប្រគល់ដីជូន ឈ្មោះ លេង ខេង និងឈ្មោះ អឹម ណារ៉ាក់ ភេទប្រុស តាមអំណាចសាលក្រមខាងលើ.ហើយនៅថ្ងៃ នោះក៏ពុំមានពាក់ព័ន្ធ ជាមួយនឹងឈ្មោះទិត្យគឹមអ៊ន នោះដែរព្រោះដីឈ្មោះទិត្យគឹមអ៊ន លោកបានអនុវត្តតាំងពី ៣ ខែមុនមកម៉្លេះ។ ប៉ុន្តែនៅថ្ងៃលោកចុះអនុវត្តប្រគល់ដីជូនឈ្មោះលេងខេងនិងឈ្មោះអ៊ឹមណារ៉ាក់ក៏មានវត្តមានឈ្មោះទឹកគឹមអ៊ននៅទីនោះផងដែរហើយសកម្មភាពដែលវាយរបងនេះក៏លោកមិនបានដឹងដែរ ព្រោះនៅពេលដែលលោកកំពុង នៅទី តាំងដីនោះគឺពុំមានសកម្មភាពអ្វីនោះឡើយ។
ជុំវិញករណីនេះ ដោយយល់ថាវាជារឿអអយុត្តិធម៏លោក ង៉ាន់ ភិរុណ បានដាក់ពាក្យបណ្ដឹងមនុស្ស ដែលពាក់ព័ន្ធវាយរបងថ្មរំលោភលើកម្មសិទ្ធិឯកជនរបស់លោកខាងលើ ទៅស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតីវិធី នៃច្បាប់។យោងតាមបណ្ដឹងរបស់លោកង៉ាន់ភារុណចុះថ្ងៃទី២៧ខែមីនាឆ្នាំ ២០២៤ដែលមានខ្លឹមសារខាងក្រោម: ខ្ញុំបាទឈ្មោះ ង៉ាន់ ភិរុណ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅ សង្កាត់មិត្តភាពខណ្ឌ៧ មករា រាជធានីភ្នំពេញ។សូមគោរពជូន លោក នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំបិតត្រាំង។កម្មវត្ថុ ៖ ប្តឹងបុគ្គល ឈ្មោះ ទិត្យ គឹមអ៊ន ភេទុប្រុស អាយុ៦១ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចប្បន្ន ស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ២១ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ លែង ខេង អាយុ៦៩ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងឈ្មោះ អ៊ឹម ណារ៉ាក់ ភេទប្រុស អាយុ៤៧ឆ្នាំសញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចប្បន្ន ផ្ទះលេខ៤៤ ផ្លូវលេខ៥១៦ សង្កាត់បឹង កក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។យោង- សាលក្រមរដ្ឋប្បវេណីលេខ ២៩/០៣ ឃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្ត ព្រះសីហនុ។- លិខិតលេខ ២០៤ របដនសស ខសន ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ពន០០២៧៧៣ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦។- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ពន០០២៧៧២ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦។- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ពន០០២៧៦៤ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦។- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ពន០០២៧៦៣ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦។- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ពន០០២៧៦២ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦។- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ពន០០២៧៦១ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦។– ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លេខ A1.៩៥១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៣។- រូបភាពនៃការខូចខាតព្រំរបងដី។តាមកម្មវត្ត ខាងលើ ខ្ញុំបាទសូមជម្រាបជូន លោកនាយប៉ុស្តិ៍ មេត្តាជ្រាបថា ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បុគ្គលឈ្មោះ ទិត្យ គឹមអ៊ន ឈ្មោះ លេង ខេង និងឈ្មោះ អ៊ឹម ណារ៉ាក់ និងបក្សពួក បាននាំគ្នាធ្វើការវាយកម្ទេចបំផ្លាញព្រំរបង របស់ខ្ញុំបាទអស់ចំនួនបី ចន្លោះ មានប្រវែង ស្មើនឹង១៥ ម៉ែត្រ នៅវេលា ម៉ោងប្រមាណ១២ថ្ងៃត្រង់ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកនាយប៉ុស្តិ៍ មេត្តាពិនិត្យ និងមានវិធានការចំពោះបុគ្គលខាងលើ និងបក្សពួកទៅតាមច្បាប់ ដោយសេចក្ដីអនុគ្រោះ។
ទាក់ទិនទៅនឹងករណីបណ្ដឹងនេះផងដែរតំណាងលោកង៉ាន់ភិរុណ ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះការឈ្នះក្តី រហូតមានសាល ក្រមពីសាលាដំបូង លោកពុំមានសិទ្ធិលោកលាន់នោះទេ ប៉ុន្តែដីដែល លោកទិត្យគឹមអ៊នឈ្នះនេះគឺពុំមានការពាក់ព័ន្ធជាមួយនឹងដីរបស់លោកង៉ាន់ភិរុណនោះឡើយ ព្រោះដីលោក ទិត្យគឹមអ៊នគឺនៅទីតាំងផ្សេងឯដីលោកង៉ាន់ភិរុណគឺមានរបងព័ទ្ធជុំវិញដូច្នេះពុំមានការពាក់ព័ន្ធជាមួយនឹងឈ្មោះទិត្យគឹមអ៊ននោះទេ។ប៉ុន្តែហេតុអ្វីបានជាឈ្មោះទិត្យគឹមអ៊ននេះហ៊ាននាំបក្សពួកជាច្រើននាក់មកវាយបំផ្លាញរបងថ្មរបស់លោកង៉ាន់ភិរុណទៅវិញ។ប្រភពដដែលបានបញ្ជាក់ថាបើលោកទិត្យគឹមអ៊នឈ្នះក្តីកន្លែងណាសូមទៅយកនិងគ្រប់គ្រងដីកន្លែងនោះចុះកុំមកដើរបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង។ដោយឡែកឈ្មោះទិត្យគឹមអ៊នដែលរងការចោទប្រកាន់និងបណ្ដឹងរបស់លោកង៉ាន់ភិរុណ ថាបានរំលោភ លើ អ្នកកាន់កាប់អចលនទ្រព្យស្របច្បាប់ ដោយធ្វើសកម្មភាពវាយរបងថ្មអស់ ១៥ម៉ែត្រ បណ្ដាញសារព័ត៌ មានយើងពុំទាន់អាចសុំការបំភ្លឺបាននៅឡើយទេព្រោះពុំមានលេខទូរសព្ទទំនាក់ទំនងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងស្វាគមន៍ជានិច្ចនៅការបកស្រាយបំភ្លឺ ពីលោកទិត្យគឹមអ៊ន គ្រប់ពេលវេលា ក្នុងម៉ោងធ្វើការ៕
នាគសមុទ្រ