កំពង់ធំ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណះអធិបតីក្នុងពិធីទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះ សំដៅលើប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ក្នុងគោលបំណងដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” ជាពិសេសស្របពេលដែលប្រទេសជាតិយើង បាននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៏ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូប ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសារមន្ទីរខេត្តកំពង់ធំ។
លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានមានប្រសាសន៍ស្វាគមន៍ និង អានរបាយការណ៍ពីសកម្មភាពរបស់មន្ទីរវប្បធម៌ក្នុងចិត្តសិល្បៈអនុវត្តបានកន្លងមក និងនាទីនិងភារកិច្ចដឹកនាំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជនគោលដៅប្រកបដោយប្រសិទ្ធភាពនិងគុណភាពតាមរយៈគ្រូជំនាញមកពីក្រសួងនៅតាមីជនបទនៅតែរក្សាបានវប្បធម៌ល្អបរិសុទ្ធដោយសារការខិតខំថែរក្សាពីព្រឹទ្ធាចារ្យ ព្រះសង្ឃគ្រូបង្រៀននិងរដ្ឋអំណាចមូលដ្ឋាន។ ដើម្បីថែរក្សា ចំពោះបុព្វបុរសខ្មែរគ្រប់ ជំនាន់ ដែលបាន ពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើត សម្បត្តិវប្បធម៌ដ៏សម្បូណ៌បែបដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សាការពារទុក ឱ្យកូនចៅជំនាន់ក្រោយ។
ថ្លែងក្នុងពិធី ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា សង្គមខ្មែរមានការ អភិវឌ្ឍតាមល្បឿនសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ បច្ចេកទេសទំនើប និងនវានុវត្តន៍ តែអ្វីៗដែល ជាអត្តសញ្ញាណជាតិ ក៏តម្រូវឱ្យមានការវិវឌ្ឍជាបន្តបន្ទាប់ដែរ ដើម្បីលើកកម្ពស់ជីវភាព វប្បធម៌ របស់ប្រជាពលរដ្ឋ។ ស្ថិតក្នុងស្ថានភាពនេះ បើពិនិត្យដោយជាក់ស្តែងឃើញថា៖ នៅតាមទី ក្រុង ឬទីប្រជុំជនខ្លះ បានធ្វើឱ្យវិស័យខ្លះនៃវប្បធម៌ជាតិ ត្រូវអន់ថយជាបណ្តើរៗ។ នាឆ្នាំកន្លងទៅ ក៏ដូចជាឆ្នាំនេះដែរ ទិវាវប្បធម៌ជាតិ ៣ មីនា សំដៅលើប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌”។
ឯកឧត្ដម បន្តទៀតថា ស្របពេលដែលប្រទេសជាតិយើង បាននឹងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៏ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូបផងដែរ។ ជំនាញវិជ្ជាជីវៈដូនតា និងថ្នាលបណ្តុះបណ្តាល វប្បធម៌ជាតិ គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលសំដៅយកចិត្តទុកដាក់ដល់ការអភិរក្សលើកស្ទួយ ព្រមទាំង ផ្ទេរចំណេះជំនាញសិប្បកម្ម សិល្បៈប្រពៃណីដល់យុវជន ជាពិសេសយុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស៕