គយ​ឈ្មោះ​ យិន​ ផល្លី​ និង​ អ៊ី​ឃីម​ បន្ទាប់ពី​បែក​ពាង​ប្រហុក​បញ្ចេញ​ស្នៀតគុន​ចាប់​រទេះ​ផ្គាប់ចិត្ត​មេ​ធំ​

0

​ប៉ោយប៉ែត​៖ នា​ព្រឹក​មិញ​នេះ​លោក យិន ផល្លី​និង​អ៊ី​ឃីម មេ​គយ​ប្រចាំការ​នៅ​គល់​ប្រាសាទ​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​បញ្ចេញស្នាដៃ​ចាប់​ទិញ​ជិត​១​រទេះ​របស់​កម្ម​ករក្រី​ក្រ​ម្នាក់​ឈ្មោះ​នាង​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ជនជាតិខ្មែរ មាន​លំនៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ​

កម្មករ​ដែល​រង​នូវ​ការគៀបសង្កត់​ពី​មន្ត្រី​គយ​ឈ្មោះ​យិន ផល្លី និង អ៊ី​ឃីម​បាន​ឲ្យ​ដឹងថា​៖ រទេះ​របស់គាត់​មិនដែល​បានដឹង​ទំនិញ​ទេ​ជិត​១​ស​ប្តា​ហ៏​ហើយ ព្រោះ​ថៅកែ​ធំៗ​គេ​ជ្រេរ​យក​អស់​គាត់​ថា​នៅ​ព្រឹក​មិញ​នេះ ស្ត្រី​ម្នាក់​បាន​ឲ្យ​គាត់​ដឹក​ទឹក​សូ​ដា​រូប​សឹង្ហ​ចំនួន​៣០​កេស​ក្នុងតម្លៃ​១​កេស​

៥០០​រៀល​ដឹក​ពី​ផ្សារ​រោង​ក្លឿ​ដី​ថៃ យកទៅ​ផ្សារ​អគ្គ​ថ្មី​ខាង​ភាគី​កម្ពុជា​ចំងាយ​ផ្លូវ​ជាង​៤​គីឡូម៉ែត្រ ប៉ុន្តែ​ពេល​រទេះ​របស់គាត់​អូស​ដល់​ចំណុច​គល់​ប្រាសាទ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​គយ​បាន​ស្រែក​ឲ្យ​ឈប់​កាក់​រទេះ​ទារ​រក​លិខិត​នាំចូល គាត់​ថា​មិនមាន​ទេ​ព្រោះ​ទំនិញ​ទាំងនេះ​មិនមែនជា​របស់​ក្រុមហ៊ុន​នាំចូល​ឡើយ​គឺ​គាត់​ដឹក​ឲ្យ​គេ​ទិញយក​ទៅប្រើ​ប្រាស់ គ្មាន​ប្រាក់​បង់ពន្ធ​ទេ ព្រោះ​គាត់​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ​ក្នុងតម្លៃ​១​កេស​តែ​៥០០​រៀល​ប៉ុណ្ណោះ ។​ភ្លាមនោះ​យិន ផល្លី និង អ៊ី​ឃីម បាន​បញ្ជា​ឲ្យ​ចាប់យក​រទេះ​ព្រមទាំង​ទំនិញ​យកទៅ​ស្នាក់ការ​គយ​ដើម្បី​បង្គាប់​ឲ្យ​ពន្ធ​នាំចូល​ឲ្យ​បាន​ត្រឹម​ត្រឹម​ទៅតាម​អនុ​សាស្ត្រ​សម្តេច​ជេ​តោ​សែន ។

​កម្មករ​ដដែល​បាន​បន្តទៀតថា​៖​រាល់​សព្វមួយដង​ពេល​គាត់​ដឹកទំនិញ​មកដល់​គល់​ប្រាសាទ​ហើយ​គឺ​ខាង​គយ​គេ​មក​ត្រួតពិនិត្យ​ហើយ​បញ្ជា​ឲ្យ​កម្មករ​ដូចជា​រូបគាត់ ចូលទៅក្នុង​ការិយាល័យ​បង់ប្រាក់​នៅ​ទីនោះ ទៅតាម​ចំនួន​ទំនិញ​តិច​ឬ​ច្រើន​ប៉ុន្តែ​លើក​នេះ​គយ​មិន​និយាយ​អ្វី​ទាំងអស់ គឺ​ចាប់យក​រទេះ​និង​ទំនិញ​ចូលទៅ​ការិយាល័យ​គយ​បង្គាប់​ឲ្យ​បង់ពន្ធ​នាំចូល​ពិន័យ​ជា​ប្រាក់​តាម​អំពើ​ចិត្ត​តែម្តង ។​

​លោកតា​ក្រីក្រ​ដែលជា​កម្មករ​បានលើកឡើង​អ៊ូ​ល​ដើម​កថា​៖ សព្វថ្ងៃនេះ​ពួកគាត់​ដែលជា​កម្មករ​ក្រីក្រ​គឺ​ជិត​ដាច់ពោះ​ស្លាប់​ហើយ ព្រោះ​ទំនិញ​ក៏​គ្មាន​ដឹក​ពេល​មាន​ទំនិញ​បន្តិចបន្តួច​ដឹក គឺ​គយ​គេ​ដេញចាប់​បង្គាប់​ឲ្យ​បង់ពន្ធ​១០០% ។​ចំណែក​ពួក​អ្នកមាន​វិញ​គឺ​លោក យិន ផល្លី​និង​អ៊ី​ឃីម បាន​និយាយ​គ្នា​ត្រូវដង​ត្រូវផ្លែ​អស់ហើយ​ដោយ​គ្រាន់តែ​ប្រាប់ថា​៖​រទេះ​របស់​អ្នកនេះ​ឬ​របស់​អ្នកនោះ​ជាការ​ស្រេច​មិន​ចាំ​ត្រួតពិនិត្យ​អ្វី​ទាំងអស់ គាត់​ថា ចង់​នាំ​យក្ខ​ចូល​មកពី​ប្រទេស​សៀម​ក៏​មិន​អី​ដែរ​។​

ជាការ​ពិតណាស់​នៅ​រៀងរាល់​ពេល​ល្ងាច​គេ​បានឃើញ​ថៅកែ​ធំៗ​អ្នកម៉ៅការ​ដឹកទំនិញ​ពី​ដី​សៀម​មក​កម្ពុជា ចូលទៅ​បង់លុយ​ក្រោម​តុ​ជូន​លោក យិន ផល្លី និង​អ៊ី​ឃីម​មិនដែល​លោះ​ខាន​ឡើយ ។​ ​ហើយ​ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា​៖ លុយ​ដែល​ពួក​ថៅកែ​យកទៅ​ជូន​យិន ផល្លី និង​អ៊ី​ឃីម​នោះ គឺជា​លុយ​ក្រៅផ្លូវការ​ដែលជា​កាដូ​លួង​ចិត្ត​ទុក​ធើ្វ​មាន​ធើ្វ​បាន​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ។​

បើ​បែបនេះ​មែន​នោះ វិធាន​ទាំង​០៤​ចំណុច​របស់​សម្តេច​តេ​ជោ​សែន​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​០៥​នេះ​នៅតែ​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​កែទម្រង់​ឲ្យ​ស៊ីជម្រៅ​កាត់បន្ថយ​អំពើពុករលួយ​របស់​ម​ន្ត្រី​ថ្នាក់ក្រោម ព្រោះ​អំពើ​ស៊កសៀត​នៅតែ​កើតមាន​ជា​ហូរហែរ​ដូចជា​ករណី​លោក យិន ផល្លី និង​អ៊ី​ឃីម​ជាដើម ។​ល​។

​នៅ​ព្រឹក​មិញ​នេះ លោក យិន ផល្លី និង​អ៊ី​ឃីម មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ពាក់​ព​ន្ធ័​និង​ករណី​ចាប់​រទេះ​អ្នកតូច​រួច​រទេះ​អ្នកធំ​កាលពី​ថ្ងៃទី​០៦​ខែ​មិនា​ឆ្នាំ​២០១៤​នេះ ។​ចំណែក លោក ឈួន ហៃ​ប្រធានការិយាល័យ​ស្តីទី​គយ​និង​រដ្ឋ​ករ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក៏​មិនអាច​សុំ​ការអធិប្បាយ​បាន​ខណៈ​ទូរ​សព្ទ័​ចូល​ហើយ​គ្មាន​អ្នក​លើក ។​06d1 06d2