ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

0

ខេត្តព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតកម្មករ និយោជិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ពិតជាមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែងបំផុត និងសូមគោរពអនុញ្ញាតសម្តែងនូវការអបអរសាទរ ដោយស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឬក្សសិរីមង្គល បវរថ្លៃថ្លាបំផុត ដែល សម្ដេចតេជោ ត្រូវបាន ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “ប្រធានព្រឹទ្ធសភា» នាសម័យប្រជុំព្រឹទ្ធសភាលើកទី១  នីតិកាលទី៥ នៅថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៤ នេះ ៕

នាគសមុទ្រ