កិច្ចប្រជុំភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

0

ខេត្តកែប: គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរងខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត និងលោក គី វុទ្ធី ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តកែប។

លោក គី វុទ្ធី បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ គឺជាការបោះឆ្នោតអសកល ដែលមាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក និងខណ្ឌ។

លោក គី វុទ្ធី បានថ្លែងបញ្ជាក់អំពីដំណាក់កាលនីមួយៗ និងកាលបរិច្ឆេទ ដែលត្រូវអនុវត្តដូចមានចែងក្នុងប្រតិទិន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានដូចជា ការចុះឈ្មោះអង្គ បោះឆ្នោត ,ការចុះបញ្ជីបេក្ខជនគណ:បក្សនយោបាយឈរឈ្មោះបោះឆ្នោត និងការចាប់ឆ្នោតកំណត់លេខរៀងគណ:បក្សលើសន្លឹកឆ្នោតជាដើម  លោកប្រធានបន្តថាមានគណបក្សចំនួន៤ ដែលបានចុះបញ្ជីបេក្ខជនឈ្មោះបោះឆ្នោត ក្នុងនោះសម្រាប់ក្រុមប្រឹក្សាខេត្តកែប មានចំនួន៣គណបក្សគឺ គណបក្សហ្វ៑ុន ស៉ិនប៉ិច លេខរៀងទី១នៅលើសន្លឹកឆ្នោត, គណបក្ស កម្លាំងជាតិ លេខរៀងទី២
និងគណបក្ស ប្រជាជនកម្ពុជា លេខរៀងទី៣  សម្រាប់ក្រុមប្រឹក្សាក្រុងកែបមានពីរគណបក្សគឺគណបក្ស ប្រជាជនកម្ពុជាលេខរៀងទី១ និងគណបក្ស ហ្វ៑ុន ស៉ិនប៉ិច លេខរៀងទី២  ដោយឡែកក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរមាន២គណបក្សគឺគណបក្ស ប្រជាជនកម្ពុជា លេខរៀងទី១ និងគណបក្ស ឆន្ទ:ខ្មែរ លេខរៀងទី២។ លោកប្រធានបន្ថែមថា ការឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតមើលតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតក៏បានរួចរាល់ហើយដែរ។

លោក ងិន ងិនដា អភិបាលរងខេត្ត និងជាអនុប្រធានលេខាធិកាដ្ឋានគណ:បញ្ជាការសន្តិសុខអចិន្ត្រៃសម្រាប់ការបោះឆ្នោតខេត្ត បានមានប្រសាសន៍ថា ដើម្បីធានាអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អោយទទួលបានជោគជ័យ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប គណបក្សនយោបាយ អាជ្ញាធរ ភាគីពាក់ពន័្ធទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួន ស្របទៅតាមគោលការណ៍ ច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា ច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា របស់គជប ។ ក្នុងនោះដែរ លោក អភិបាលរងក៏បាន ណែនាំដល់គណៈបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្យាយាមក្តាប់អោយ ជាប់ នូវផែនការសន្តិសុខ ដើម្បីប្រចាំការពារគ្រប់គណបក្សនយោបាយ និងតាមដាន២៤ម៉ោងលើ២៤ម៉ោង សំដៅធានាអោយបាននូវដំណើរការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកនាពេលខាងមុខ ប្រព្រឹត្តិទៅបានលទ្ធផលល្អប្រសើរ និងគ្មានអំពើហឹង្សា៕ សេង ណារិទ្ធ