រដ្ឋបាលស្រុកបារាយណ៍ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៅឃុំត្នោតជុំ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤
លោក អួង សារឿន អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ ក្រុមការងារថ្នាក់ស្រុក ព្រះចៅអធិការវត្តត្នោតជុំនិងរដ្ឋបាលឃុំត្នោតជុំ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានលើកឡើងថា ដោយសង្កេតឃើញប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋានមានជីវភាពខ្វះខាត  ដើម្បីសម្រួលដល់ជីវភាពក្នុងគ្រួសារ ដូចនេះហើយរដ្ឋបាលស្រុកបារាយណ៍បាននាំយកអំណោយប្រគល់ជូនដល់ពួកគាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ សំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីចៀសសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចឹមសត្វ ដដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃឱ្យបានល្អប្ប្រសើ។ ត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋទាំង១១គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកអួងសារឿនអភិបាលស្រុកបារាយណ៍និងក្រុមការងារថ្នាក់ស្រុកទាំងអស់ដែលបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំស្រុកជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលនៅក្នុងក្រុមគ្រួសារ និងអាយុយឺនយូរ ព្រមទាំងសម្រេចកិច្ចការងារទទួលបានជោគជ័យ។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងថវិកាចំនួន២០.០០០រៀល។ អំណោយព្រះចៅអធិការវត្តត្នោតជុំ ក្នុង១គ្រួសារមាន÷ មី១០កញ្ចប់ និងថវិកា ២០,០០០រៀល និងរដ្ឋបាលឃុំត្នោតជុំ ថវិកា១០,០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី