អង្គភាពពន្ធនាគារខេត្តកំពង់ធំ បានរៀបចំពិធីសូត្រមន្ត និងរាប់បាត្រដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

0

កំពង់ធំ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤
លោក តាម វ៉ៃ ប្រធានអង្គភាពពន្ធនាគារខេត្តកំពង់ធំ និងក្រុមការងារបាននិមន្តព្រះសង្ឈចំនួន០៥អង្គ រៀបចំពីធីរាប់បាត្រ បង្សុកូល ក្នុងឱសកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ស្ថិតនៅក្នុងបរិវេណពន្ធនាគារខេត្តកំពង់ធំ។សូមជួបតែសុភមង្គលនៅក្នុងក្រុមគ្រួសារអាយុយឺនយូរ ព្រមទាំងសម្រេចកិច្ចការងារបានល្អប្រសើរនៅក្នុងអង្គភាព។

កម្មវិធីរាប់បាត្រនេះដោយមានការចូលរួមលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង តំណាងឯកឧត្តមព្រះរាជអាជ្ញា លោក សោ ពន្លក ចៅក្រម តំណាងឯកឧត្តមប្រធានសាលាដំបូង លោក ឈិន សារ៉ន ប្រធានមន្ឋីរសង្គមកិច្ចខេត្ត និងសហការី លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងរាប់បាត្រដល់ព្រះសង្ឃ ស្ថិតនៅភូមិបល្ល័ង្គកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹសែន ខេត្តកំពង់ធំ ។

សូមបញ្ជាក់ផងដែរថា អង្គភាពពន្ធនាគារខេត្តកំពង់ធំ បានធ្វើសម្លការីចំនួន០៤ឆ្នាំងធំ និងទិញនំប៉័ងចំនួន៨០០ដើម ចែកដល់ជនជាប់ឃុំទាំងអស់បរិភោគផងដែរ។ អត្ថបទពន្ធនាគារខេត្តកំពង់ធំ-ពិនិត្តដោយអ៊ុមញឹប