ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណ:សង្រ្គោះ ផ្តល់ជូនអតីតយុទ្ធជន ១គ្រួសារ គ្រួសារយោធិន ១គ្រួសារ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ២០គ្រួសារ នៅតំបន់ដាច់ស្រយាលមួយ នៃខេត្តព្រះវិហារ នាថ្ងៃទី៦មេសា២០២៤នេះ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាប៉ុន្មានថ្ងៃទៀត ខាងមុខនេះ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,ឯកឧត្តមគតិសឹង្ហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្រីក្រជានិច្ច។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ឲ្យដឹងថា ខណៈនេះក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំលោកឧត្តមសេនីយ៍ផ្ទាល់ បាននាំយកថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤លានរៀល រួមជាមួយសម្ភារៈមួយចំនួន រួមមាន ៖ អង្ករ០១បេ ,មី០១កេស ,ត្រីខកំប៉ុង ១យួរ ,ទឹកត្រី ១យួរ និងទឹកបរិសុទ្ធ ០៣យួរ មកផ្តល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ពៅ ស៊ីណាត អាយុ ៥៧ឆ្នាំ មុខសញ្ញាពិការ នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋក្រីក្រ ២០គ្រួសារ ដែលស្ថិតនៅតំបន់ដាច់ស្រយាលពីទីប្រជុំជន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដែលក្នុង ១គ្រួសារៗ ទទួលបាន អង្ករ០១បេ, ទឹកត្រី១យួរ ,ត្រីខកំប៉ុង ០១យួរ ,មី ០១កេស ,និងថវិកា ២ម៉ឺនរៀលរៀល។
នៅក្នុងដំណើរវិលត្រឡប់មកវិញ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានឈាងចូលសួរសុខទុក្ខ និងចូលរួមបុណ្យសព លោកតា ខ្លូត ណា អាយុ ៦៥ឆ្នាំ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដែលបានទទួលមរណភាពនៅពេលកន្លងមក ដែលត្រូវជា ឪពុកបង្កើតរបស់ លោក ព្រិន្ទបាលឯក យាន ស៊ីណាន់ នាយទាហានរង នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនមកផ្តល់ជូន ផងដែរ រួមមាន៖ អង្ករ ០២បេ ,ទឹកត្រី ០២យួរ ,ត្រីខកំប៉ុង ០២យួរ ,មី ០២កេស និងថវិកា ៧០ម៉ឺនរៀល និងបានជូនថវិកាដល់យាយជី តាជី ៣នាក់ ក្នុងម្នាក់ៗ ទទួល ៥ម៉ឺនរៀល ផងដែរ៕ ដោយ៖ឡុង សំបូរ