សមត្ថកិច្ចចំរុះចុះឆែករកឃើញផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន៣.១០០គីឡូក្រាមនៅផ្ទះឈ្មួញ១កន្លែងក្នុងភូមិជោគជ័យរកឃើញ យកទៅដុតកំទេចចោល

0

បន្ទាយមានជ័យ៖ ក្រុមការងារចម្រុះចុះត្រួតពិនិត្យនិងឆែកឆេ ទីតាំងជាក់ស្តែងស្តង់លក់ផលិតផលសាច់មាន់ចំរុះ១កន្លែងបានរកឃើញវត្ថុតាងល្មើសរួមមានធុងទឹកកកចំនួន៤  ផ្ទុកផលិតផលសាច់មាន់រួមមាន  ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ សរុបចំនួន ៣.១០០ គីឡូក្រាម ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤។

បានអនុញ្ញាតពីលោកឃ្លោកនួយ អភិបាលរងខេត្ត លោក កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះឆែកពិនិត្យនៅចំណុច ផ្ទះរបស់ស្ចាស់ឈ្មួញ ផលិតផលសាច់មាន់ មានឈ្មោះ ជាដានី ការភេទស្រី អាយុ ២៩ ឆ្នាំ  រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយពីធ្វើការដកហូត ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ សរុបចំនួន ៣.១០០
គីឡូក្រាម រួចមក តាមចម្លើយ របស់ ឈ្មោះ ជាដានី ជាម្ចាស់ទំនិញបាននិយាយប្រាប់សមត្ថកិច្ចចំរុះថា ស្លាប់មាន់ចំរុះទាំងអស់នេះគាត់បានទិញពីឈ្មួញ ដែលនាំចូលពីប្រទេសថៃយកមកលក់ឲ្យគាត់ ក្នុងភូមិជោគជ័យ ហើយគាត់បានលក់ចែកចាយក្នុងភូមិ និងបន្តចែកចាយក្នុងផ្សារខេត្តបន្ទាយមានជ័យបន្តផងដែរ។

លោកហ៊ុយទូចបាននិយាយបញ្ជាក់ឲ្យដឹងបន្តទៀតថាសមត្ថកិច្ចចំរុះបានធ្វើការដកហូត វត្ថុតាងមានផលិតផលសាច់មាន់ចម្រុះសរុប៣.១០០ គីឡូក្រាម។
ហើយបានធ្វើកំណត់ហេតុ ផលិតផលសាច់មាន់ចម្រុះសរុប៣.១០០នេះគឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយ ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។
ក្រោយពីធ្វើកំណត់ហេតុហើយសមត្ថកិច្ចចំរុះបានឲ្យ ឈ្មោះជាដានីជាម្ចាស់ទីតាំងវត្ថុតាងល្មើស ផ្តិតមេដៃ ឲ្យឈប់បន្តទិញផលិតកម្មសត្វដែលគ្មានគុណភាពបន្តទៀតទុកជាភស្តុតាងទៀតផង។
ចំណែក ផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន៣.១០០ គីឡូក្រាមសនោះមត្ថកិច្ចចំរុះបានយកទៅដុតកំទេចចោលនៅល្ងាចថ្ងៃដដែលផងដែរ៕ដោយ៖ឃិន គន្ធា