វត្តថ្មី១កន្លែង កសាងព្រះវិហារថ្មី និងសមិទ្ធិផលផ្សេងៗ ចំណាយថវិកាអស់៤១.៤៩៩ដុល្លា បានត្រូវកាត់ឫស្សសីមា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

0

បន្ទាយមានជ័យ៖ វត្តបារមីពោធិសម្ភារាមពោធិ៍ដុះ ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ វត្តនេះបានធ្វើការកសាងព្រះវិហារថ្មី១ខ្នង និងសមិទ្ធិផលផ្សេងៗជាច្រើនជាប់និងប្រទេសថៃ ប្រហែល ៤៨គីឡូម៉ែត្រ មានចំងាយ៣គីឡូម៉ែត្រពីផ្លូវជាតិ៥៩ វត្តនេះកសាងលើផ្ទៃដីសរុបចំនួន៣៣.៤៥០ម៉ែត្រការេ វត្តនេះកសាងឡើងដោយ លោកជំទាវ អ្នកឧកញ៉ា សប្បុរសជន ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ សម្រាប់ឲ្យពុទ្ធបរិស័ទ ជិតឆ្ងាយមកចូលរួមធ្វើបុណ្យទាន។បើតាមការអះអាងរបស់ព្រះចៅអធិការវត្តបានមានសង្ឃដិការថា វត្តនេះធ្វើការកសាង ឡើង នៅឆ្នាំ ២០១១និងបញ្ចប់ការកសាងនៅឆ្នាំ ២០២៣ ក្នុងនោះមានព្រះវិហារ១ខ្នង ធ្វើកុដិ៍ សាលាធម្មសភា ធ្វើខឿនព្រះពោធិព្រឹក្យសាលាទទួលភ្ញៀវ បង្គន់៤បន្ទប់ ចាក់ដីជុំវិញវត្ត និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅ ព្រឹក ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤។
ដោយមានការចូលរូមពីលោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្តបន្ទាយមានជ័យ  ព្រះឧត្តមសីលញាណ ធុលសុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តបន្ទាយមានជ័យ លោកបៀវថាន ប្រធានមន្ទីរធម្មការសាសនាខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ កូនសិស្ស ជាច្រើនរយនាក់។

លោកបៀវ ថានបានមានប្រសាសន៍ថាវត្ត បារមីពោធិសម្ភារាមពោធិ៍ដុះ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាធិបតីតេជោហ៊ុនសែនអតីតះ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើឲ្យវត្ត១នេះនិង វត្តទូទាំងប្រទេសរស់ឡើងវិញ ក្នុងនោះមានព្រះសង្ឃ វិហារនិងសាលាឆាន់ក៏បានរៀបចំឲ្យដំណើរឡើងវិញតាមធម្មតាផងដែរ ក្រោយពេលដែលរបប៉ុលពតបានដួលរលំនៅ ឆ្នាំ ១៩៧៩លោកបានបញ្ជាក់ទៀតថា ដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ធម្មការខេត្តបន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យវត្ត សប្បុរសជនក្រៅស្រុកក្នុងស្រុកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានពួកដៃគ្នាខិតខំកសាងវត្តព្រះវិហារថ្មីក្នុងវត្តបារមីពោធិសម្ភារាមពោធិ៍ដុះនេះឡើងវិញរហូកមកដល់សព្វថ្ងៃនេះបានសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅហើយ។

ក្នុងនោះលោក លីសុវណ្ណារិទ្ធ ក៏បានធ្វើការបំពាក់មេដៃស្ថាបនាជាតិឲ្យដល់អ្នកដែលមានស្នាដៃឆ្នើមក្នុងការកសាង វត្តនិងព្រះវិហារនេះ លោកលីសុវណ្ណារិទ្ធ បានធ្វើការផ្តាំផ្ញើរនិងក្រើនរំលឹកដល់ព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្តទាំងអស់ត្រូវឲ្យចេះសាមគ្គីគ្នា មិនត្រូវឲ្យមានអធិករក្នុងវត្ត ដើម្បីប្រែក្លាយទីវត្តអារាមជាកន្លែងថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឲ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់៕ដោយ៖ឃិន គន្ធា