កូរ៉េខាងត្បូងនិងខាងជើងបានប៉ះទង្គិចគ្នាដោយអាវុធធុនធ្ងន់នៅលើដីគោកស្ថិតនៅក្នុងតំបន់ស ព្រំដែនប្រទេសទាំងពីរកាលពីរសៀលថ្ងៃទី១៩ខែតុលា។ ហេតុការប៉ះទង្គិចគ្នាកើតឡើង
នៅវេលាម៉ោង១៧និង៤០នាកទី ពេលនោះភាគីកូរ៉េខាងត្បូងបានប៉ាញ់ប្រមានដល់ក្រុមទាហានកូរ៉េខាងជើងដែលចូលមកកៀកព្រំដែនស្ថិតនៅក្នុងទីក្រុងPaju ខេត្តGyeonggi។
មុនពេលផ្ទុះអាវុធភាគីកូរ៉េខាងត្បូងបានផ្តាល់ព័ត៌មានប្រមានជាមុនដល់ក្រុមទាហានកូរ៉េខាងជើង ប៉ុន្តែទាហានទាំងនោះមិនព្រមដកថយវិញឡើយ ទើបមានការបាញ់ប្រមានបែបនេះ។មេបញ្ចាការកងទ័ពជើងគោកកូរ៉េខាងត្បូងបានឲ្យដឹងថា ទាហានកូរ៉េខាងជើងបានបាញ់តបតវិញភ្លាមៗចូលទៅក្បែទីតាំងយោធានត្រួតពិនិត្យនៅតាមព្រំដែនរបស់កូរ៉េខាងត្បូង
។
ការប៉ះទង្គិចគ្នាដោយអាវុធអូសបន្លាយរយៈពេលជាង១០នាទី ប៉ុន្តែស្ថានភាពមិនបង្ករឲ្យតានតឹងខ្លាំងឡើងនៅឡើយ។ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូបបានឲ្យដឹងថា ភាគីទាំងសង្ខាងគ្មានអ្នកណារងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិនោះឡើយ។
នេះជាករណីប៉ះទង្គិចគ្នាថ្មីបំផុតរវាងកូរ៉េទាំងពីរ កាលពីថ្ងៃទី១៨ខែតុលាកូរ៉េខាងត្បូងក៏បានបាញ់ប្រមានដល់ក្រុមទាហានកូរ៉េខាងជើងកុំឲ្យចូលទៅកៀកតំបន់ព្រំដែន ប៉ុន្តែពេលនោះទាហានកូរ៉េខាងជើងបានដកថយវិញមិនបានបាញ់តបតនោះឡើយ។
កាលពីថ្ងៃទី១០ខែតុលា ទាហានប្រទេសទាំងពីរក៏បានប្រើប្រាស់កំភ្លើងយន្តបាញគ្នា
ទៅវិញទៅមក ពេលដែលទាហានកូរ៉េខាងជើងបានបាញ់បំបែកប៉ែងប៉ោងហោះនាំខាតប័ណចូលទៅកាន់ទឹកដីកូរ៉េខាងជើងនៅតំបន់Yeoncheon ។បើទោះមានការបាញ់បំផ្លាញពីភាគីកូរ៉េខាងជើង តែក្រុមសកម្មជនកូរ៉េខាងត្បូងមានគម្រោងប្រលេងប៉េងប៉ោងហោះនាំខាត់ប័ណ៥មឺនទៀត ទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី២៥ខែតុលា។
ការបង្ហោះខាតប័ណពីក្រុមសកម្មជនកូរ៉េខាងត្បូងតែងតែទទូលរងការរិះគន់យ៉ាងខ្លាំងពីកូរ៉េខាងជើង ដោយសារតែសកម្មភាពទាំងនោះបានបំផុះបំផុលពលរដ្ឋនៅតំបន់ព្រំដែនមានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ជាសកម្មភាពបំពានលើអធិបតេយ្យភាពប្រទេសជិតខាង។
នៅថ្ងៃទី១៩ខែតុលាមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានទៅត្រួតពិនិត្យពិធីហ្វឹងហ្វឺនកម្លាំងទាហានអាកាសនៅកងពលលេខ ១០១៧និង៤៥៨ ដោយមានការហោះហើរនិងចុះចត់ឧទ្ធម្ភា
គច័ក្រចម្បាំងផងដែរ។ មេដឹកនាំគីមជុងអ៊ុនបានធ្វើតំណើរជាមួយ មន្ត្រីជាន់ខ្ពស់ពីររូប គឺនាយសេនាធិការរង លោក Hwang Pyong So និង Choe Ryong Hae អនុប្រធានបគ្សពលករកូរ៉េខាងជើងរួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
មេដឹកនាំគីមជុងអ៊ុនបានសសើរដល់បច្ចេកទេសបើកយន្តហោះរបស់កម្លាំងទាហានអាកាស និងជម្រុញឲ្យហ្វឹកហ្វឺនថែបទៀត ទាំងស្មារតីនិងយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាម៕