គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ជា ស៊ីមកំពង់ថ្ម ក្នុងស្រុកបារាយណ៍ រៀបចំពិធីសង្ក្រាន្តសាលារៀន ឆ្នាំ២០២៤

0

កំពង់ធំ÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ៖ ពិធីសង្ក្រាន្តវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម បានរៀបចំឡើងរយៈពេល០២ថ្ងៃ គឺពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើម និងរៀបចំឡើងដោយគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដី ព្រមទាំងសិស្សានុសិស្សជាច្រើននាកើផងដែរ។

ពិធីសង្កា្រន្តវិទ្យាល័យនេះ ត្រូវបានអញ្ជើញជាគណៈអធិបតីដោយលោក សុត ម៉ារី អភិបាលរង នៃគណៈអភិបាលស្រុកបារាយណ៍ មន្ត្រីរាជាការ កងកម្លាំងទាំងបី របស់ស្រុកបារាយណ៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ២,៦១៨នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ព្រះនាមព្រះមហាទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម។

ការរៀបចំឱ្យមានពិធីបើកសង្ក្រាន្តវិទ្យាល័យ ជា ស៊ីមកំពង់ថ្មនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ករបរិយាកាសសប្បាយរីករាយជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលបានលះបង់ពេលវេលា និងហត់នឿយក្នុងការបំពេញភារកិច្ច រៀន និងបង្រៀនរយៈពេលប៉ុន្មានខែកន្លងមកនេះ ក៏ដូចជាដើម្បីបានរំលឹក និងថែរក្សានូវប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រជាជនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕ អត្ថបទនិរន្ររ៍