លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានធ្វើជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

0

កំពង់ធំ÷ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំផ្ទាល់ដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីការិយាល័យ បានធ្វើជីវសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) ដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ស្ថិតនៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

លោក ចាន់ បញ្ញាវ័ន្ត  បានលើកឡើងថានេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។

លោក ចាន់ បញ្ញាវ័ន្ត បានបង្ហាញជាលទ្ធផលក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វបានចំនួនសរុប២៧គ្រឿងរួមមាន÷ រថយន្តដឹកជ្រូក០៥គ្រឿង រថយន្តដឹកគោក្របី០៣គ្រឿង រថយន្តដឹកមាន់១៧គ្រឿង រថយន្តដឹកទា០២គ្រឿង ដើម្បីការពារកុំឱ្យឆ្លងពីសត្វមួយទៅសត្វមួយទៀត និងកុំឱ្យមានជំងឺប៉ះពាល់ដល់មនុស្សដែលបរិភោគសាច់គ្រប់ប្រភេទផងដែរ។

បន្ទាប់មកទៀតក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វរួចមក ក៏បានបន្តចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានចំនួន០៣កន្លែងមាន÷ សត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកស្ទោងនិងសត្តឃាតដ្ឋានកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី