នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០១៤ នេះ ជាពេលដែលលោក ហ្សូកូ វីដូដូ ឡើង កាន់ តំណែងជាផ្លូវការ ក្រោយឈ្នះការបោះឆ្នោត កាលពីខែកក្កដា កន្លងទៅនេះ។ លោកកំពុងស្ថិតនៅ ក្រោមក្រសែភ្នែករបស់មហាជន ជាពិសេសអ្នកវិភាគនយោបាយនានា អំពី ការប្រកាសធ្វើកំណែទម្រង់ ស៊ីជម្រៅលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធ, សុខាភិបាល, និង អប់រំ នៅក្នុងប្រទេស ដែលកាន់សាសនា ឥស្លាមធំជាងគេនៅលើសកលលោកមួយនេះ ។
សារព័ត៌មានអូស្ត្រាលី ចេញផ្សាយនៅថ្ងៃចន្ទនេះ តាមសម្តីរបស់អ្នកវិភាគនយោបាមកពី សកលវិទ្យា ល័យជាតិអូស្ត្រាលី គឺសាស្ត្រាចារ្យ ហ្គ្រេច ហ្វៀលី ថា “រឿងមួយដែលនាំឲ្យរូប លោក (វីដូដូ) ក្លាយ ជាជនខុសប្លែកពីមេដឹកនាំដទៃទៀតនៅឥណ្ឌូណេស៊ីនោះ គឺជាអ្វីដែល លោកបាន អះអាងថា ចង់បង្កើត នូវនយោបាយដ៏ស្អាតស្អំបំផុតមួយ តាមរយៈ
ការធ្វើកំណែទម្រង់សូម្បីតែក្នុងចិត្តខ្លួនឯងផ្ទាល់។ មិនធ្លាប់ មានអ្នកនយោបាយណាមួយជាទូទៅនោះទេ នៅប្រទេសនេះ ដែលហ៊ានលើកឡើងដូច្នេះ” ។
ប៉ុន្តែ អ្នកវិភាគផ្សេងទៀត បានបង្ហាញក្តីព្រួយបារម្ភថា ការដឹកនាំប្រទេសដែលមាន សេដ្ឋកិច្ចធំបំផុត នៅ អាស៊ីអាគ្នេយ៍មួយនេះ មិនមែនជារឿងដែលងាយស្រួល ឬគ្រាន់តែអាចនិយាយចេញនោះ ឡើយ។ ហេតុដូច្នេះមានការអនុវត្តផ្ទាល់ ទៅថ្ងៃខាងមុខ ទើបជាតេស្ត សាកល្បង
សមត្ថភាពពិតប្រាកដ ដែល លោកវីដូដូ ត្រូវបន្តការដឹកនាំពីលោកប្រធានាធិបតី ស៊ូស៊ីឡូ បាំបាំង យូដូយូណូ ដែលត្រូវផុតអាណត្តិ ជាផ្លូវការនៅថ្ងៃចន្ទនេះ ។
គួរបញ្ជាក់ថាលោក វីដូដូ ត្រូវបានទទួលស្គាល់លើឧត្តមគតិពីបណ្តាប្រជាពលរដ្ឋនៃប្រទេស ឥណ្ឌូណេ ស៊ី ទើបធ្វើឲ្យរូបលោក ឈានពីចំណុចទាប ជាអភិបាលរដ្ឋធានី ហ្សាការតា រហូត
ក្លាយជាប្រធានា ធិបតីដឹកនាំប្រទេសជាតិទាំងមូល តែរយៈពេល ១០ឆ្នាំប៉ុណ្ណោះ។ កន្លងមក លោកបានធ្វើកំណែទម្រង់ ប្រកបដោយជោគជ័យរួចមកហើយ នៅតំបន់ដែលលោកគ្រប់គ្រង ដូចជាវិស័យសុខាភិបាល, អប់រំ, និង ការដឹកជញ្ជូនសាធារណៈ ៕