កំពង់ធំ÷ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤
លោក អួង សារឿន អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ និងក្រុមការងារថ្នាក់ស្រុក/ឃុំ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់មនុស្សធម៌រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋទាំង១០គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោក អួង សារឿនអភិបាលស្រុកបារាយណ៍ និងក្រុមការងារថ្នាក់ស្រុកទាំងអស់ដែលបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំស្រុកជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលនៅក្នុងក្រុមគ្រួសារ និងអាយុយឺនយូរ ព្រមទាំងសម្រេចកិច្ចការងារទទួលបានជោគជ័យ។
គួរបញ្ជាក់ផងដែរ ថាអំណោយរបស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារដោយក្នុង០១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងថវិកាចំនួន២០.០០០រៀល។ អំណោយរដ្ឋបាលឃុំបារាយណ៍÷ ក្នុង១គ្រួសារ ទឹកសុទ្ធ០១យួរ និង ថវិកា១០,០០០រៀលផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី