ប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សនិងបុគ្គលិកសិក្សាសាលារៀនផី ឆឹងក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ វិញ្ញាបនបត្រនិងបណ្ណសរសើរត្រូវបានប្រគល់ជូនដល់សិស្សានុសិស្សនិងបុគ្គលិកសិក្សា សាលារៀនផី ឆឹង ជាសាលារៀនចំណេះទូទៅនិងភាសាចិន ភាសាអង់គ្លេសនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យថ្ងៃទី០៧ខែមេសាឆ្នាំ២០២៤ នាភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

សាលារៀនផី ឆឹង ជាសាលារៀនចំណេះទូទៅនិងភាសាចិន ភាសាអង់គ្លេសនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យអបអរសាទរពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សនិងបុគ្គលិកសិក្សា ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនិងចូលរួមដោយឯកឧត្តមអេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត-ឧត្តមទីប្រឹក្សាសមាគម លោកឈូ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុង ប្រធានការិយាល័យអយកក្រុង លោកលឹម ប៊ូ ប្រធានកិត្តិយសសមាគម លោកឆាន់ប៊ុនម៉ាន់ ប្រធានសមាគមនិងសមាជិកគណ:កម្មាធិការសមាគម នាយិកា នាយករង លោកគ្រូអ្នកគ្រូជនជាតិខ្មែរនិងជនជាតិចិនដែលបញ្ជូនមកដោយប្រទេសចិនតាមរយ:ស្ថានទូរតចិនប្រចាំកម្ពុជានិងវិទ្យាស្ថានខុងជឺ អាណាព្យាបាលសិស្ស សិស្សានុសិស្សជាច្រើន។

លោកឈូ ប៊ូនរឿង បានបន្តថា : រដ្ឋាភិបាល ក្រសួងអប់រំនិងអ្នកប្រាជ្នានាញបានផ្តល់ទស្សនាទានថា ដើម្បីអនាគតរុងរឿងគឺកូនចៅប្រជាពលរដ្ឋមានតែស្វែងរកចំណេះ ជំនាញមកដាក់ខ្លួន។

លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន៍ជម្រុញអោយសិស្សានុសិស្សខិតខំរៀនសូត្រចំណេះទូទៅជាភាសាខ្មែរអោយច្បាស់លាស់ និងក៏គួរតែរៀនភាសាអន្តរជាតិដូចជាទី១-ភាសាអង់គ្លេស ទី២-ភាសាចិនឬភាសាណាទៀតតាមតម្រូវការជាក់ស្តែង ។

លោកឈើយ ចាន់ណា បានបន្តថា : បច្ចុប្បន្នភាពប្រទេសកម្ពុជា ក៏ដូចខេត្តនេះ ប្អូន ៗ កូនៗ ក្មួយៗមានសំណាងណាស់ក្នុងការខិតខំរៀនសូត្រអោយមានចំណេះ មានជំនាញ។
ព្រោះថា យើងទាំងអស់គ្នាបានរស់នៅសុខុដុមរមនាក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍន៍ដែលជាមរតកនិងសមិទ្ធផលបានពីសម្តេចតេជោហ៊ុន សែន អគ្គមគ្គុទេសក៍ឯកនៃនយោបាយឈ្នអ ឈ្នះ និងសន្តិភាព និងជាប្រមុខនៃគណប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ មានសិស្សឡើងសំដែងសិល្ប:របាំជូនពររបស់ខ្មែរ របាំចិន ។
ការឡើងនិយាយជាភាសាអង់គ្កេស ភាសាចិន ដែលជាការចាប់អារម្មណ៍របស់សិស្សដែលបញ្ចប់កម្រឹតបឋមសិក្សានៃសាលា ការសូត្រកំណាព្យភាសាចិនផងដែរ ៕
ដោយ៖ឃិន គន្ធា