សៀមរាប៖ លោកប្រាក់ សោភ័ណ អភិបាលខេត្ត នៅថ្ងៃអង្គារ ម្សិលមិញ បានអនុញ្ញាតឱ្យ លោកNguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងសហការី ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក Nguyen Thanh Van បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលចំណាយពេលដ៏មានតម្លៃ ដែលអនុញ្ញាតឱ្យប្រតិភូចូលរួមជួបសំណេះសំណាល និងសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានជូនពរដល់ អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារមានសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ និងម្លាំងពលំ ដេីម្បីបន្តដឹកនាំអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែប្រសេីរឡេីងថែមទៀត។លោកប្រាក់ សោភ័ណ អភិបាលខេត្តបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកអគ្គកុងស៊ុល ដែលបានអញ្ជើញមកបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលវៀត ណាម ដែលជានិច្ចកាលតែងតែរក្សា នូវទំនាក់ទំនងជាមិត្តល្អជាមួយប្រទេសកម្ពុជា។