កាលពីថ្ងៃទី១៩ ខែតុលា ក្រុមហ៊ុន អាកាសចរណ៍ Lufthansa របស់អាល្លឺ ម៉ង់បានលុបចោលជើងហោះហើរដល់ ទៅ១.៤៥០ជើងដោយសារតែអាកាស យានិកធ្វើបាតុកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី ២០ និងថ្ងៃទី២១ ខែតុលា ។
ពេលដំបូង ការធ្វើបាតុកម្មបាន គំរាមកំហែងលុបចោលជើងហោះដល់ ទៅ២.១៥០ជើង ប៉ះពាល់ដល់អ្នកដំណើរ ២សែននាក់ ។ ប៉ុន្ដែក្រុមហ៊ុនអាកាស ចរណ៍ដ៏ធំបំផុតនៅតំបន់អឺរ៉ុបមួយនេះ បានស្វះស្វែងរកអាកាសយានិកផ្សេង ទៀតមកជំនួសជួយឱ្យជើងហោះហើរ ជាង៧០០ជើងបន្ដធ្វើដំណើរដូចដើម នៅសល់តែជាង១.៤៥០ជើងប៉ុណ្ណោះ ដែលត្រូវលុបចោល ។
សមាគមក្រុមអាកាសយានិកអាល្លឺ ម៉ង់ Vereinigung Cockpit បាន ប្រកាសឱ្យដឹងថា ការធ្វើ
បាតុកម្មចាប់ ផ្ដើមនៅវេលាម៉ោង១១ ម៉ោងនៅក្នុង តំបន់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ។ ការធ្វើបាតុកម្មនោះក៏ធ្វើឱ្យរាំងស្ទះដល់ ជើងហោះហើរក្នុងស្រុកជាច្រើនជើង ផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ផងដែរថា ការធ្វើបាតុកម្ម របស់ក្រុមអាកាសយានិកពាក់ព័ន្ធទៅ នឹងផលប្រយោជន៍របស់ពួកគាត់នៅ ពេលដែលចូលនិវត្ដន៍ ។ បច្ចុប្បន្ន អាកាសយានិកចូលនិវត្ដន៍ក្នុងអាយុ៥៥
ប៉ុន្ដែត្រូវទទួលបានប្រាក់បៀវត្សរ៍ស្មើ ៦០ភាគរយ ប្រៀបធៀបនឹងប្រាក់បៀ វត្សរ៍បច្ចុប្បន្ន ប៉ុន្ដែក្រុមហ៊ុនអាកាស ចរណ៍ Lufthansa បានលុបចោល គម្រោងទាំងនោះ ដោយបង្កើនអាយុ ចូលនិវត្ដន៍ដល់អាយុ៦១ ដើម្បីកាត់ បន្ថយការចំណាយសម្រាប់ប្រាក់បៀវត្សរ៍ របស់អ្នកដែលចូលនិវត្សរ៍ ។