ប្រជានេសាទម្នាក់ ជួបគ្រោះថ្នាក់ដោយ ស្លាបចាក់ទូកកាប់រងរបួសធ្ងន់នៅកណ្តាលសមុទ្រត្រូវបានក្រុមការងារ GTVCដឹកតាម អូប័រពេទ្យល្បឿនលឿនមកកាន់មន្ទីរពេទ្យសង្រ្គោះ

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុនាយប់ថ្ងៃទី១០ខែមេសាឆ្នាំ ២០២៤បានបញ្ចួនក្រុមការងារសង្គ្រោះ GTVCនិងអូប័រពេទ្យល្បឿនលឿន ដឹកបុរសម្នាក់ ជាប្រជានេសាទ ជួបគ្រោះថ្នាក់ដោយ ស្លាបចាក់ទូកកាប់ រងរបួសធ្ងន់ នៅលម្ហសមុទ្រ បញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទូច អាយុ២៥ឆ្នាំ មុខរបរកូនដៃទូក។បុរសខាងលើ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសច រណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVCរបស់អ្នកឧកញ៉ាយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

នាគសមុទ្រ